ឈុតសំលៀកបំពាក់បុរាណខ្មែរគ្រប់សម័យកាល តាំងពីសម័យចេនឡា សម័យអង្គរ សម័យលង្វែក រហូតតសម័យក្រោយៗទៀតទោះបីជាមានប្រពៃណីស្លៀកឈុតខុសៗគ្នា តែសំលៀកបំពាក់ខ្មែរមួយណាក៏មានភាពស្រស់ស្អាត លេចធ្លោ និងថ្លៃថ្នូរផងដែរ ដែលសូម្បីតែជនបរទេសមកទេសចរណ៍ស្រុកខ្មែរម្តងៗសុទ្ធតែប៉ុនប៉ងស្លៀកឈុតបុរាណខ្មែរឱ្យបានម្តងទៀតផង។
ជាក់ស្តែងមួយរយៈកន្លែងនេះមានអ្នកចេះចាំច្បាស់ និងក្បួនកាត់សំលៀកបំពាក់ខ្មែរយើងជាច្រើន មានគំនិតច្នៃម៉ូតសំលៀកបំពាក់ខ្មែរលើរូបតុក្កតាបរទេស ដែលមើលទៅពិតជាស្រស់ស្អាតប្លែក ចង់ដាក់តាំងក៏បាន ចង់ទុកជាវត្ថុអនុស្សាវរីយ៍បាន ដោយរូបតុក្តតានីមួយៗមើលទៅមានភាពច្នៃប្រតិដ្ឋសឹងតែមិនដឹងថាជារូបតុក្កតាបរទេសឡើយ ព្រោះតែការរចនាតាំងពីសក់ មកុដ គ្រឿងងលង្កា និងសំលៀកបំពាក់ដ៏ស្រស់ស្អាតស័ក្តសម។
កាន់តែពិសេសថ្មីៗនេះ តុក្កតាឈុតបុរាណខ្មែរ ត្រូវបានកូនខ្មែរមួយក្រុមដែលជាអ្នកច្នៃម៉ូតឈុតខ្មែរ បានផលិតតុក្កតាគ្រងឈុតបុរាណខ្មែរជាច្រើន សម្រាប់់ដាក់លក់នៅខេត្តសៀមរាប ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងចង់ទិញទិកជាអនុស្សាវរីយ៍ផងដែរ។
តាមរយៈគណនីហ្វេសប៊ុក Sophorn Chan បានរៀបរាប់ថា៖ «តុក្កតា ស្លៀកពាក់ខ្មែរស្ទើរគ្រប់សម័យកាល យកទៅលក់នៅសៀមរាបជួយជាវផង។ មួយតុក្កតាតំលៃ ១៥$ ១០$និង១៥០០០រៀល។ នៅភ្នំពេញក៏មាន នៅម្តុំផ្សាបេសេផ្លូវ៣៧១. អាចទាក់ទងបានតាមលេខ.093355891.077285227 »។
ដូច្នេះទាំងអ្នកសៀមរាប និងអ្នកភ្នំពេញ កុំភ្លេចជួយគាំទ្រស្នាដៃ និងផលិតផលកូនខ្មែរដ៏ល្អពិសេសនេះផងណា!