អ្នកនាំពាក្យរដ្ឋាភិបាលលោក ​ផៃ ​ស៊ីផាន ច្រានចោលព័ត៌មានរឿងវ៉ាក់សាំង ​Covid-19 មកដល់កម្ពុជាចុងខែមីនា ​ដោយសារតែអ្នកយកព័ត៌មានភាន់ច្រលំប៉ុណ្ណោះ!

កាលពីម្សិលមិញថ្ងៃទី ៩ ​ខែមីនា ​ឆ្នាំ ២០២០ នេះ ​មានព័ត៌មានជាច្រើនបានបង្ហោះព្រោងព្រាត  តាមរយៈការប្រកាសចេញពីមាត់លោក ផៃ ស៊ី​ផា​ន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋា​ភិបាល បាន​ប្រកាស​បញ្ជាក់​នៅក្នុងការ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានថា ប្រទេស​ចិន​បាន​រក​ឃើញ​ថ្នាំ​សម្រាប់​ការពារ​ ​Covid-19 ហើយ នឹង​នាំ​មក​កម្ពុជា​នៅ​ចុងខែ​មីនា​នេះ​ បានធ្វើឱ្យមហាជនអបអរសាទរ ​និងរីករាយជាខ្លាំង។

Fn 2020 03 10 11 10 17 0

តែគួរឱ្យភ្ញាក់ផ្អើល ​ថ្ងៃនេះមន្ត្រីរូបនេះបានច្រានចោលព័ត៌មាននៃការដឹកជញ្ជុនវ៉ាក់សាំង​ Covid-19  ពីចិនមកកម្ពុជា  ដោយលោកបានបញ្ជាក់ថាជាកំហុសសារព៏ត៌មានដែលដកស្រង់សម្តីរបស់លោកខុសពីការពីត។

តាមប្រភពពីគណនីហ្វេសប៊ុកជាផ្លូវការរបស់អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះឈ្មោះ Siphan Phay បានឱ្យដឹងផងថា៖ «ក្នុងនាម ខ្ញុំជាអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមច្រានចោលនូវព័ត៌មាន ដែលបានផ្សព្វផ្សាយថា «រាជរដ្ឋាភិបាលប្រកាសថា ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ»។ ការពិត ខ្ញុំគ្រាន់តែលើកឡើងថា «ចិន និងអាមេរិក បានរកឃើញវ៉ាក់សាំងដើម្បីការពារជំងឺ កូវីដ១៩» តែប៉ុណ្ណោះ។ ចំពោះការផ្សព្វផ្សាយព័ត៌មានលើសពីនេះ ខ្ញុំពុំទទួលខុសត្រូវឡើយ»។

S 48669

ដូច្នេះសូមមហាជនជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រលំទៀតអី ៕

Fn 2020 03 10 11 10 17 1