រកឃើញបន្ថែមពីរករណីទៀត! ចំពោះអ្នកឆ្លងវីរុស COVID-19 ដែលរួមដំណើរនៅលើនាវាទេសចរណ៍ ដែលកំពុងសំចតនៅទីរួមខេត្តកំពង់ចាម

ក្រសួងសុខាភិបាល ៖ នៅមុននេះបន្តិច ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសជាថ្មី អំពីលទ្ធផលនៃការធ្វើតេស្តទៅលើអ្នកទេសចរណ៍ចំនួន ៥៩ នាក់ផ្សេងទៀត ដែលបានរួមដំណើរនៅលើនាវាទេសចរណ៍ ដែលមានឈ្មោះថា Viking Cruise Journey។

ជាលទ្ធផលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងវីរុសនេះ គឺមានបន្ថែម ២ករណីទៀត ដែលបានកើតលើ​ ប្ដីប្រពន្ធជនជាតិអង់គ្លេស ដែលប្ដី មានអាយុ ៧៣ឆ្នាំ និងប្រពន្ធមានអាយុ ៦៩ឆ្នាំ។

សរុបលទ្ធផល ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើនៅលើនាវានោះ មានចំនួន ៦៤នាក់ ក្នុងនោះគឺមាន ជនជាតិអង់គ្លេស៣នាក់ ដែលមានវិជ្ជមាន។ គួរបញ្ជាក់ផងដែរថា ស្ត្រីដំបូងដែលបានរកឃើញវិជ្ជមានជនជាតិអង់គ្លេសនោះ ក៏ត្រូវបានបញ្ជូនមកកាន់មន្ទីពេទ្យនៅទីក្រុងភ្នំពេញហើយ ដោយក្រោមមូលហេតុ ស្ត្រីចំណាស់ដំបូងនោះ គាត់មានជំងឺច្រើនមុខផ្សេងទៀត៕

90037635_2859599870745767_5940773513714466816_n

89107925_2859599887412432_1215829937835999232_n