សម្ដេចឆ្លើយតប ទៅកាន់ព័ត៌មានមួយ​ដែលចុះផ្សាយថា សម្ដេច ប្រហែលឆ្លង​ កូវីត១៩

បន្ទាប់ពីមានការធ្វើតេស្តខើញថា ប្រទេសកម្ពុជាមានអ្នកឆ្លងវីរុស កូវីដ ១៩ ចំនួន ៥នាក់រួចមកហើយនោះ ថ្មីៗនេះដែរ ក៏ស្រាប់តែមានទូរទស្សន៍បរទេសមួយបានចេញផ្សាយថា " សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឬប្រហែលឆ្លងកូវីត១៩ទៅហើយ " ។

ឆ្លើយតបនឹងការចុះផ្សាយនូវព័ត៌មានមិនពិតនេះដែរ​ ស្រាប់តែព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០ នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហោះនៅលើគេហទំព័រជាផ្លូវការរបស់សម្ដេចថា " មានទូរទស្សន៍បរទេសមួយ

បានផ្សាយថាខ្ញុំបានឬប្រហែលឆ្លង

កូវីត១៩ទៅហើយ។

ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិង

ថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង

ដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃ

អាទិត្យទី១៥មីនា២០២០។

កូវីត១៩វាកាចសាហាវណាស់ទៅហើយ

តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាង

ជម្ងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវ

តែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់

នេះ។

សូមបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់

ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយៈ

វិធានការអនាម័យដោយចាប់ផ្តើមពី

មនុស្សម្នាក់ៗគ្រួសារនីមួយៗភូមិនីមួយៗ

ដើម្បីធានាថានៅកម្ពុជាយើងគ្មានជម្ងឺ

ឆ្លងបន្ថែមទៀតលើចំនួនដែលបានឆ្លង

រួចមកហើយចំនួន៥នាក់ក្នុងនោះជនជាតិ

ខ្មែរ១នាក់ អង់គ្លេស៣នាក់និង(ចិន១នាក់

ដែលបានព្យាបាលជាសះស្បើយរួច

ហើយ)" ។

សារខាងលើនេះ គឺជាខ្លឹមសារទាំងស្រុង ដែលសម្ដេចបានឆ្លើយតប ដើម្បីជម្រះនូវចម្ងល់ដែលប្រជាពលរដ្ឋកំពុងតែមានការព្រួយបារម្ភ ពីសុខភាពសម្ដេច។ គួរបញ្ជាក់ជាថ្មីថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសុខភាពល្អ រឹងមាំជាធម្មតាទេ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំបីព្រួយបារម្ភថ្វី៕

89509101_2843507812364364_3606382990755627008_o

89513745_2843508225697656_6490354273325416448_o

89549832_2843507789031033_4142863799466065920_o

89552327_2843507732364372_1298824691862994944_o

89652219_2843507802364365_2589306680336449536_o

89681556_2843507739031038_8408068647142031360_o

89696343_2843507989031013_365059408272556032_o

89702325_2843507949031017_4620845259524407296_o

89740906_2843507819031030_144214436180131840_o

អត្ថបទ ៖ Knongsrok