ក្ដៅៗ! ភរិយារបស់នាយករដ្ឋមន្រ្តីកាណាដា Trudeau ធ្វើតេស្ត ឃើញមានភាពវិជ្ជមាន ចំពោះវីរុស Covid – 19

ការិយាល័យរបស់នាយករដ្ឋមន្រ្តីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា " លោកស្រី Sophie Gregoire Trudeau ត្រូវបានគេធ្វើតេស្ត ឃើញមានភាពវិជ្ជមាន " លទ្ធផលនេះ បានឱ្យដឹងកាលពីល្ងាចថ្ងៃព្រហស្បតិ៍។

នៅពេលនេះដែរ លោកស្រី ត្រូវបានគេដាក់ឱ្យនៅដោយឡែក ដើម្បីតាមដានជាបន្ត ចំណែកឯសុខភាពគាត់គឺនៅល្អប្រសើរជាធម្មតា ព្រោះថា រោគសញ្ញា គឺនៅស្រាលនៅឡើយទេ។

សេចក្តីថ្លែងការណ៍ក៏បានឱ្យដឹងថា ចំណែកឯលោកនារយករដ្ឋមន្ត្រី វ័យ ៤៨ ឆ្នាំនេះ គាត់មានសុខភាពល្អ ដោយមិនមានរោគសញ្ញាអ្វីឡើយ ប៉ុន្តែក៏ត្រូវដាក់ឱ្យនៅដោយឡែករយៈពេល ១៤ ថ្ងៃដែរ ដើម្បីចាត់ឲវិធានការបង្ការជាមុន។ លោកនាយករដ្ឋមន្រ្តីនឹងបន្តបំពេញភារកិច្ចរបស់ខ្លួនយ៉ាងពេញលេញហើយនឹងថ្លែងទៅកាន់ប្រជាជនកាណាដានៅថ្ងៃស្អែក។

លោក Trudeau និងភរិយារបស់គាត់បានប្រកាសថាពួកគេនៅដាច់ឆ្ងាយពីគេ ខណៈពេលដែលនាងបានធ្វើតេស្តិ៍ជំងឺ COVID-១៩ ។

សេចក្ដីថ្លែងការណ៍មុនបាននិយាយថា " រោគសញ្ញារបស់ហ្គូហ្គោរី - ទ្រីដូវបន្ទាប់ពីត្រឡប់មកពីអង់គ្លេសវិញ គឺមានអាការៈ គ្រុនក្តៅខ្លាំងកាលពីយប់មិញ ” ។ ភ្លាមៗនោះនាងបានធ្វើតេស្តវេជ្ជសាស្ត្រ ដើម្បីដឹងលទ្ធផល។

គួរបញ្ជាក់ថា ប្រទេសកាណាដាមានករណីឆ្លងវីរុសនេះច្រើនជាង ១៣០ ករណី ដែលច្រើនជាងចំនួនទ្វេដងកាលពីមួយសប្តាហ៍មុន ដោយមានខេត្តចំនួន ៦ ក្នុងចំណោមខេត្តចំនួន ១០ របស់ប្រទេសកាណាដាដែលបានកត់ត្រាការឆ្លងជំងឺ កូវីដ 19 នេះ៕

0747996555a646dd80b92ec228c6aa84_18

Canada S Pm Justin Trudeau And His Wife Sophie Gregoire Trudeau Arrive At Rideau Hall In Ottawa 1

Thumnail

ប្រភព ៖ channelnewsasia