បន្ទាន់! នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសរកអ្នករួមធ្វើដំណើរយន្តហោះពីទីក្រុងបាងកកថ្ងៃទី ៩មីនា ដោយមានអ្នកដំណើរម្នាក់បានផ្ទុកវីរុស ​Covid-19

មកទល់ពេលនេះ ​ប្រទេសកម្ពុជាបានរកឃើញករណីថ្មីៗជាបន្តបន្ទាន់នូវចំនួនអ្នកផ្ទុកវីរុស ​Covid-19  ដោយគិតមកទល់ពេលនេះ ​មានចំនួន ​១២ករណីហើយ ​ដែលចំនួននេះបានធ្វើឱ្យប្រជាជនខ្មែរមានការព្រួយបារម្ភជាខ្លាំង។

កាន់តែភ្ញាក់ផ្អើល ​ពេលនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ​ប៉ុន្មាននាទីមុននេះបានប្រកាសក្នុងគណនីហ្វេសប៊ុកផ្លូវការ ​ស្វែងរកអ្នកធ្វើដំណើរជើងយន្តហោះចាស់ពីទីក្រុងបាងកក ដោយពេលនេះមានអ្នកដំណើរម្នាក់ត្រូវបានរកឃើញថាផ្ទុកវីរុស ​Covid-19  ដូច្នេះពេលនេះក្រសួងបានប្រកាសស្វែងរកអ្នករួមដំណើរហើយ ដើម្បីធ្វើការពិនិត្យរកតេស្ត  Covid-19 ។

តាមរយៈគណនីហ្វេសប៊ុកជាផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងថា៖ « Old case number 9: A passenger on 9 MARCH 2020 flight PG933 from BANGKOK has tested positive for COVID19.

If you were on the same flight and seated in rows 22, 23, 24, 25, or 26 you are asked to contact the Ministry of Health by calling 115 (you will hear Khmer language, please press 3)

For other passengers on flight PG933 you are asked to monitor your health for 14 days from the day the flight landed in Cambodia and contact the Ministry of Health by calling 115 if you develop any symptoms (fever, cough, shortness of breath or runny nose).

ករណីចាស់ទី​៩:​ អ្នកដំណើរម្នាក់នៅថ្ងៃទី 09-03-2020 លើជើងហោះហើរលេខ PG933 មកពី បាំងកក(BANGKOK) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។

ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ។

សម្រាប់អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ ​»៕

S 457697

01_Common Myths About Airplanes You Need To Stop Believing_559714906_motive56 760x506