ដោយសារតែ Covid19 ប្រទេសជាច្រើនកំពុងតែបិទទ្វារជាបន្តបន្ទាប់

មួយរយៈពេលនេះដោយសារតែមេរោគ Covid19 រឺ Corona បានធ្វើអោយពិភពលោកទទួលរងនូវផលវិបាកច្រើនមែនទែន ។ ទីកន្លែងជាច្រើនកំពុងតែធ្វើការបិទទ្វារជាបណ្តោះអាសន្ន ហើយខ្សែភាពយន្តជាច្រើនក៏ត្រូវបានពន្យារថ្ងៃចាក់បញ្ចាំងថែមទៀតផង ។

Photo_verybig_203038

កាលពីពេលម្សិលមិញនេះរោងភាពយន្តជាច្រើនរបស់ប្រទេសមាឡេស៊ីក៏បានចេញសេចក្តីប្រកាស់បិទទ្វារផងដែរ ដោយសារតែមេរោគមួយនេះ ។ ដោយនៅក្នុងសារនោះរោងភាពយន្តក៏បានបញ្ជាកផងដែរថា ការបង្ខំចិត្តធ្វើបែបនេះគឺចេញពីការព្រួយបារម្មណ៍និងយកចិត្តទុកដាក់របស់រដ្ឋាភិបាលរបស់ខ្លួ​ន ហើយពួកគេសង្ខំយ៉ាងមុតមាំថាស្ថានភាពដ៏អាក្រក់មួយនេះនិងមានភាពធូស្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះ ។

90154158_10157246354553790_5411179818207150080_o

90438089_10158611218687275_8294179394490990592_o

មិនត្រឹមតែនៅប្រទេសម៉ាលេស៊ីមួយប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជាច្រើននៅជុំវិញពិភពលោកក៏កំពុងតែធ្វើការបិទមួយរយៈដោយសារតែមេរោគដ៏សាហាវមួយនេះ ៕