ប្រជាជនសាំងហ្គាពួរ នឹងទទួលបានទឹកលាងសម្អាតដៃដោយឥតគិតថ្លៃ ពីមូនិធិ Temasek

ប្រទេសសឹង្ហបុរី ៖ ប្រជាជនសិង្ហបុរីទាំងអស់ នឹងទទួលបានថ្នាំលាងសម្អាតដៃ ដែលគ្មានជាតិអាល់កុល ក្នុងម្នាក់ ៥០០ មីលីលីត្រ នៅថ្ងៃអង្គារទី ១៧ ខែមីនា បន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំងបំផុត ក្នុងករណី COVID-១៩ កាលពីថ្ងៃច័ន្ទ។

ទឹកអនាម័យ អាចត្រូវបានប្រមូលពីក្លឹបសហគមន៍ណាមួយចាប់ពីថ្ងៃទី ២៣ ខែមីនា ដល់ថ្ងៃទី ២៩ ខែមីនា និងផ្សារទំនើប ទាំង១៦ ដែលចូលរួមរបស់ក្រុមហ៊ុនកាពីតាល ចាប់ពីថ្ងៃទី ២៣ ខែមីនាដល់ថ្ងៃទី ៥ ខែមេសា ដើម្បីចៀសវាងការប្រជ្រៀតគ្នាទិញ។ កាលបរិច្ឆេទនៃការប្រមូលជាក់លាក់មួយនឹងត្រូវបានផ្តល់ជូនគ្រប់គ្រួសារតាមខិត្តប័ណ្ណដែលបានចែកចាយ នៅថ្ងៃខាងមុខនេះ។ អ្នកដែលទៅទទួលទឹកលាងដៃ ត្រូវភ្ជាប់ទៅជាមួយនឹងខិតប័ណ្ណដើម្បីទទួលបានដោយឥតគិតថ្លៃ៕

File Photo Hand Sanitising

ប្រភព ៖ channelnewsasia.com