ដឹងថាគ្មាននរណាម្នាក់ចង់ខុសនោះឡើយ ប៉ុន្តែក៏មានមនុស្សខ្លះ តែងតែធ្វើខុស គឺធ្វើបាបចិត្តមនុស្សដែលខ្លួនស្រឡាញ់ម្ដងហើយម្ដងទៀត ធ្វើឱ្យមនុស្សខ្លួនស្រឡាញ់ខូចចិត្ត ឈឺចាប់ ឯកា ម្ដងហើយម្ដងទៀត។
សូមកុំទម្លាប់ធ្វើឱ្យនរណាម្នាក់ ខូចចិត្តដោយសារអ្នកច្រើនដងពេក កុំធ្វើឱ្យគេឈឺចាប់ដោយសារអ្នក កុំចេះតែទុកមនុស្សខ្លួនឯងស្រឡាញ់ចោលច្រើនដងពេក កុំឱ្យមានវិប្បដិសារី កុំឱ្យមានការសោកស្ដាយទៅថ្ងៃក្រោយ។
យើងមើលមិនដឹងទេថា ថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើង យើងនឹងមិនដឹងទេថា យើងអាចត្រូវបាត់បង់គេនៅពេលណា ពេលវេលាល្អៗមិនអាចមានរហូតទេ មានមនុស្សល្អនៅក្បែរ មានមនុស្សដែលស្រឡាញ់ខ្វល់ពីអ្នកហើយ សូមឱ្យតម្លៃ ឱ្យភាពសំខាន់ដល់គេ ឱ្យទាន់ពេលនៅមានគេ កុំឱ្យដល់ពេលបាត់បង់គេទៅ នាំតែឈឺចាប់ និងសោកស្ដាយ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ