ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមាននៃជំងឺ កូវីដ-១៩នៅកម្ពុជា សម្រាប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ គឺ ០ករណី និងអ្នកព្យាបាលជាសះស្បើយ ចំនួន ១នាក់ទៀត ជាជនជាតិម៉ាឡេ ជាអ្នកធ្វើការបម្រើសាសនា ស្នាក់នៅស្រុកកងមាស ខេត្តកំពង់ចាម។
សរុបអ្នកឆ្លងកូវីដ១៩ទាំងអស់នៅកម្ពុជាគឺ ១១៤នាក់ ( ស្ត្រី ៣២នាក់ និងបុរស ៨២នាក់ ) ចំនួននេះ មិនមានកើនបន្ថែមទេ។ ចំណែកអ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៥០នាក់ ស្មើនឹង ៤៣,៨៥% ធៀបនឹងចំនួនអ្នកឆ្លងទាំងអស់នៅកម្ពុជា។
ទោះជាយ៉ាងណា ក៏សូមឱ្យអ្នកទាំងអស់គ្នា រក្សានូវអនាម័យ ឧស្សាហ៍លាងដៃឱ្យបានញឹកញាប់ និងកុំចេញក្រៅប្រសិនបើគ្មានការចាំបាច់ ជាពិសេសគឺ ហាមការផឹកស៊ីជួបជុំដើម្បីជួយគ្នាទប់ស្កាត់កុំឱ្យមានការឆ្លងនូវជំងឺនេះជាលក្ខណៈធ្ងន់ធ្ងរដូចនៅតាមប្រទេសនានា៕