ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្អាកការលេងកីឡា ឬលំហាត់ប្រាណគ្រប់ប្រភេទ

ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីប្រកាសអំពីសំណើរផ្អាកការលេងកីឡា ឬលំហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន ដើម្បីទប់ស្កាត់ និងបង្ការ កុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩។

ដូចដែលបានដឹងហើយថា ខាងរដ្ឋាភិបាល ក៏ដូចជាគ្រប់បណ្ដាក្រសួងផ្សេងៗ តែងតែខិតខំ និងយកចិត្តទុកដាក់បញ្ចៀសរាល់ការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យមានការជួបជុំ សូម្បីតែពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ក៏ត្រូវផ្អាក មិនឱ្យមានការរៀបចំនោះឡើយ។

យ៉ាងណាមិញ សំណើរ និងវិធានការនេះ ក៏ទាមទារឱ្យយើងទាំងអស់គ្នា ដែលជាប្រជាពលរដ្ឋត្រូវធ្វើការអនុវត្តតាម ដើម្បីសុខ សុវត្ថិភាពយើងទាំងអស់គ្នា នៅក្នុងខណៈពេលដែលកំពុងតែមានជំងឺរាតត្បាតនេះ។

92356094_3510246902335232_1996807639681466368_o