ស្វាមីល្អពិបាករក ទោះប្រពន្ធស្ថិតក្នុងស្ថានភាពណា ក៏មិនបោះបង់ប្រពន្ធចោលដែរ ដ្បិតមិនអាចនៅក្បែរនាង តែក៏នៅតែរង់ចាំ និងមើលប្រពន្ធពីចម្ងាយ

ប្ដីប្រពន្ធមួយគូ នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក ដោយសារតែប្រពន្ធកំពុងតែសម្រាកព្យាបាលបញ្ជូលសារធាតុគីមី ព្រោះនាងមានជំងឺមហារីកសុដន់ ផ្គួបផ្សំនឹងស្ថានភាពប្រទេសកំពុងតែមានជំងឺរាតត្បាតផងនោះ ទើបតម្រូវឱ្យប្ដីប្រពន្ធមួយគូនេះ ត្រូវរក្សាគម្លាតនៅឱ្យឆ្ងាយពីគ្នា។

យ៉ាងណាមិញ ដោយសារតែបញ្ហាមិនអាចនៅក្បែរ និងមើលថែប្រពន្ធបាន បុរសម្នាក់ សុខចិត្តដាក់កៅអីអង្គុយមើលប្រពន្ធនៅខាងក្រៅ ពីចម្ងាយ ចាំផ្ដល់កម្លាំងចិត្ត និងភាពកក់ក្ដៅឱ្យប្រពន្ធ។

លោក Albert Conner អាយុ ៤៤ ឆ្នាំ បានប្រាប់ថា "ដ្បិតថា យើងនៅឆ្ងាយពីគ្នាមែន តែជាក់ស្ដែង ខ្ញំនៅតែមានអារម្មណ៍ថា ខ្ញុំនៅតែជាចំណែកមួយនៅក្បែរគាត់រហូត ដូចដែលបានសន្យា មិនថាគាត់ស្ថិតក្នុងស្ថានភាពបែបណា ក៏ខ្ញុំមិនចោលគាត់ដែរ"។

26913582 8196219 Image M 19_1586269416788

26913592 8196219 Here_for_her_Albert_Conner_44_waited_outside_MD_Anderson_Cancer_ M 20_1586271210228

26913598 8196219 Image A 3_1586269204128

ប្រភព ៖ Daily Mail