បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទ វាយដំទៅលើប៉ូលិសចំនួន ២ នាក់ ហើយបានខាំមន្រ្តីស្រីម្នាក់ទៀតផង

Christopher Hill អាយុ ២៩ឆ្នាំ គ្មានទីលំនៅច្បាស់លាស់ត្រូវបានចោទប្រកាន់ពីបទរំលោភបទបញ្ជានៃការហាមឃាត់ចំនួន ២ ដង ហើយបុរសនោះបានវាយដំបុគ្គលិកសង្គ្រោះបន្ទាន់ និងធ្វើឱ្យមានការខូចខាតផ្នែកព្រហ្មទណ្ឌថែមទៀត។

ជនជាប់ចោទនោះ បានវាយប្រហារទៅលើមន្ត្រីទាំង ២ នាក់ នៅលើផ្លូវ Drake, Rochdale កាលពីថ្ងៃព្រហស្បតិ៍។ Hill ត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំង ដើម្បីបង្ហាញខ្លួននៅតុលាការ Manchester Magistrates នៅថ្ងៃស្អែក។

មន្ត្រីប៉ូលីសបានព្យាយាមពន្យល់បុរសនោះឱ្យស្របតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលថា គាត់មិនគួរទៅលេងផ្ទះរបស់អ្នកដទៃក្នុងខណៈពេលហាមឃាត់នេះឡើយ។ ប៉ុន្តែបុរសនោះមិនស្ដាប់តាមហើយ ថែំទាំងវាយប៉ូលីស និងខាំប៉ូលីសថែមទៀតផង៕

27045822 8208531 Image A 41_1586531241797

27045824 8208531 Image M 40_1586531204658

ប្រភព ៖ Daily Mail