អាមេរិកកាន់តែធ្ងន់ធ្ងរ ដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺ កូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក

សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់ ១៩.៦៨១ នាក់ ដែលក្នុងមួយថ្ងៃមានអ្នកស្លាប់ដល់ទៅ ២.០០០ នាក់ឯណោះ។ ចំនួននេះ ជាចំនួនកើនឡើងយ៉ាងគំហុក ច្រើនជាង ប្រទេសអ៊ីតាលីទៅទៀត ដែលនៅប្រទេសអ៊ីតាលីមានចំនួន ១៨.៨៤៩នាក់

យោងតាមតួលេខចុងក្រោយនេះ អាមេរិកមានអ្នលផ្ទុកជមងឺកូវីដ១៩សរុបគឺចំនួន ៥០៨.៧៩១ នាក់។ គិតត្រឹមថ្ងៃសៅរ៍ថ្ងៃត្រង់នេះ មានករណីថ្មីជាង ២.៧០០ ករណីបើប្រៀបធៀបនឹងថ្ងៃមុន។

នៅទូទាំងពិភពលោក ការឆ្លងជំងឺនេះបានកើនឡើងលើស ១,៧ លាននាក់ ដោយមានអ្នកស្លាប់ជាង ១០០,០០០ នាក់ នេះបើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យ Johns Hopkins និងមនុស្សជិត ៤០០.០០០ នាក់បានព្យាបាលជាសះស្បើយ៕

27077124 8210713 Image A 36_1586622357644

27050968 8208299 Image A 15_1586538514058

27050970 8208299 Image A 16_1586538520095

ប្រភព ៖ Daily Mail