ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ កូវីដ១៩ សម្រាប់ថ្ងៃទី ១៣ មេសា ២០២០នេះ មិនមានករណីវិជ្ជមានបន្ថែមនោះឡើយ។
ចំណែកអ្នកដែលបានព្យាបាលជាសះស្បើយនៅក្នុងថ្ងៃនេះដែរ គឺមានចំនួន ១៤នាក់។ សរុបអ្នកព្យាបាលជាទាំងអស់ គឺមានចំនួន ៩១នាក់ និងអ្នកកំពុងតែសម្រាកព្យាបាលចំនួន ៣១នាក់។ សរុបចំនួនអ្នកតេស្តឃើញវិជ្ជមានកូវីដ១៩ទាំងអស់នៅកម្ពុជាគឺមានចំនួន ១២២ នាក់ ក្នុងនោះស្ត្រីចំនួន ៣៨នាក់ និបបុរសចំនួន ៨៤នាក់៕