អបអរសាទរ! កម្ពុជា មិនមានករណីឆ្លងជំងឺកូវីដ១៩បន្ថែមទេ ចំណែកអ្នកព្យាបាលជាសះស្បើយ ក៏កើនពីមួយថ្ងៃទៅមួយថ្ងៃ

ក្រសួងខុសភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលការធ្វើតេស្តរកវិជ្ជមានជំងឺកូវី១៩ លទ្ធផលសម្រាប់ថ្ងៃទី ១៥ មេសា ២០២០នេះ គឺមិនមានករណីវិជ្ជមានបន្ថែមឡើយ ចំណែកអ្នកដែលបានព្យាបាលជាសះស្បើយ មានចំនួន ២នាក់ទៀត។

សរុបចំនួនអ្នកដែលបានព្យាបាលជាសះស្បើយទាំងអស់គឺ កើនដល់ ៩៨នាក់ហើយ។ រីឯអ្នកកំពុងសម្រាកព្យាបាលគឺមានចំនួន ២៤នាក់។ សរុបចំនួនអ្នកឆ្លងជំងឺកូវ១៩ទាំងអស់នៅកម្ពុជាគឺមានចំនួន ១២២នាក់ ក្នុងនោះស្ត្រីចំនួន ៣៨នាក់ និងបុរសចំនួន ៨៤នាក់៕

93273949_2938360469536373_740857201152753664_n

93929266_2938360476203039_6979737479985233920_n