ទីក្រុង វូហាន បានបង្ហាញរបាយការណ៍ថ្មី​ អំពីចំនួនអ្នកស្លាប់ ដែលខុសប្លែកពីរបាយការណ៍ដំបូង រហូតដល់ទៅ ៥០%

ទីក្រុង Wuhan ជាភាគកណ្តាលនៃប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងនៃ វីរុស កូរ៉ូណាដំបូងគេ បានធ្វើការកែប្រែចំនួនអ្នកស្លាប់នៅក្នុងប្រទេសរបស់ខ្លួនសាជាថ្មី។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថា អាជ្ញាធរមូលដ្ឋានបានផ្លាស់ប្តូរតួលេខដែលកាលមុនចំនួន ២,៥៧៩ នាក់ទៅ ៣.៨៦៩ នាក់។

ការផ្លាស់ប្តូរការស្លាប់បន្ថែមចំនួន ១.២៩០ នាក់ គឺជាការកើនឡើងស្ទើរតែ ៥០% ពីមុន។ ក្រុមមន្រ្តីក៏បានបន្ថែមករណីចំនួន ៣២៥ ផ្សេងទៀត ដែលមិនបណ្តាលឱ្យមានមនុស្សស្លាប់ដែលនាំឱ្យករណីទីក្រុងសរុបចំនួន ៥០.៣៣៣ ករណី។ ចំនួននេះបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបជាផ្លូវការរបស់ចិនឡើងដល់ ៤.៦៣២ នាក់៕

5e988d55dcd88c7d936dcaa8

Unnamed

ប្រភព ៖​ Businessinsider