អបអរសាទរ! កម្ពុជា ព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយបន្ថែម ៥នាក់ទៀតហើយ ហើយមិនមានករណីវិជ្ជមានថ្មីៗទៀតទេ

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺកូវីត១៩នៅកម្ពុជា

សម្រាប់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០នេះ មិនមានករណីវិជ្ជមានថ្មីទៀតទេ។ ចំណែកអ្នកព្យាបាលជាសះស្បើយ គឺមានចំនួន ៥នាក់ បន្ថែមទៀត។

គិតមកត្រឹមពេលនេះ ចំនួនអ្នកដែលបានជាសះស្បើយទាំងអស់គឺមានចំនួន ១០៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅត្រឹមតែ ១៩នាក់ប៉ុណ្ណោះ។ សរុបចំនួនអ្នកដែលមានវិជ្ជមានជំងឺកូវីត១៩ទាំងអស់នៅកម្ពុជាគឺមាន ១២២នាក់ ក្នុងនោះស្ត្រី ៣៨នាក់ និងបុរស ៨៤នាក់៕

92948087_2942956942410059_1013363130803159040_n

93382876_2942956939076726_6473286309514313728_n