មានការសង្ស័យថា អាត្រាអ្នកស្លាប់ដោយសារជំងឺកូវីត១៩ នៅខាងអឺរ៉ុបដែលបានបង្ហាញ​ មិនមែនជាតួលេខពិតប្រាកដនោះទេ

ប្រទេសអ៊ឺរ៉ុបបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៤.៨៥៧ នាក់ ដោយសារវីរុសកូវីត១៩ នៅថ្ងៃព្រហស្បតិ៍គឺមានការកើនឡើង ៤១៧ ក្នុងរយៈពេល ២៤ ម៉ោងបើទោះបីជាមានចំនួនប្រជាជនចំនួន ១១,៦ លាននាក់ក៏ដោយ។

ខណៈពេលដែល ប្រទេសបែលហ្ស៊ិក មានចំនួនអ្នកស្លាប់ដោយសារជំងឺនេះខ្ពស់ជាងប្រទេសអេស្ប៉ាញ និងបារាំងបន្ទាប់ពីរាប់បញ្ចូលទាំងអ្នកស្លាប់នៅតាមផ្ទះ អ្នកកំពុងសម្រាកព្យាបាល និងករណីសង្ស័យ។

27312742 8229275 Image A 2_1587118462955

ប៉ុន្តែមិនដូចប្រទេសជិតខាងអឺរ៉ុបរបស់ខ្លួនទេ ដែលមានអ្នកស្លាប់ជាបន្តបន្ទាប់ ទាំងក្នុង និងក្រៅមន្ទីរពេទ្យ។ ចំនួនអ្នកស្លាប់ទាំងនេះ មានចំនួនជិតពាក់កណ្តាលនៃចំនួនសរុបរបស់បែលហ្ស៊ិក មានន័យថាទំហំពិតនៃការស្លាប់របស់មេរោគឆ្លងនៅក្នុងប្រទេសដទៃទៀត អាចមានចំនួនទ្វេដងបើប្រៀបធៀបទៅនឹងតួលេខផ្លូវការ ប្រសិនបើនិន្នាការនោះត្រូវបានថតចម្លងនៅកន្លែងផ្សេងទៀត។

យោងតាមរបាយការណ៍ចុងក្រោយរបស់សេវាសាធារណៈរបស់ប៊ែលហ្សិកបានឱ្យដឹងថា គ្រាន់តែ ៤៩ ភាគរយនៃមរណភាពផ្លូវការសរុបរបស់ប្រទេសនេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យដែលករណីវីរុសនេះត្រូវបានបញ្ជាក់។

៤៩ ភាគរយទៀតបានស្លាប់នៅតាមមណ្ឌលថែទាំខណៈដែលប្រហែលជា ១ ភាគរយនៃករណីបានស្លាប់នៅផ្ទះ ឬកន្លែងផ្សេងទៀត។ ក្នុងចំណោមអ្នកស្លាប់ដែលបានកើតឡើងនៅតាមមណ្ឌលថែទាំមនុស្ស ៩៤ ភាគរយមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺឆ្លងទេ ប៉ុន្តែពួកគេមានរោគសញ្ញានៃជំងឺនេះ៕

27313894 8229275 Image A 18_1587120503142

27313906 8229275 Doctor_Katharina_Franz_and_paramedic_Andreas_Hankel_try_to_resus A 3_1587131060753

27313914 8229275 Image A 15_1587120499495

27313936 8229275 Image A 12_1587120493411

ប្រភព ៖. Daily Mail