អត្ថបទចិត្តសាស្ត្រ! តេស្តមើលអត្តចរិត ដំណើរជីវិត និងស្ថានភាព ទៅតាមប្រភេទឈាម

១. ឈាមប្រភេទណា ពូកែកុហកជាងគេ?

ក្រុម O ៖ ពូកែកុហកផុតលេខ កុហកបានយ៉ាងល្អ អត់មានអ្នកណាសង្ស័យទៀត។

ក្រុម B ៖ កុហកខ្លាំងដែរ ហើយមិនទទួលស្គាល់ទៀត ពេលគេចាប់បាន។

ក្រុម AB ៖ កម្រនិយាយកុហកណាស់ តែកុហកម្ដងៗ ក៏មិនអន់ដែរ ដូចអ្នកជំនាញអ៊ីចឹង

ក្រុម A ៖ អត់ចូលចិត្តកុហកទេ ចូលចិត្តនិយាយត្រង់ទៅត្រង់មក។

១

២. ក្រុមឈាមណាចរិតល្អជាងគេ?

ក្រុម AB ៖ ក្រុមឈាមនេះ មិនចូលចិត្តបន្ទោសអ្នកដទៃទេ តែក៏មិនចេះសរសើរអ្នកណាដែរ។

ក្រុម B ៖ សាវាណាស់ ជំនាញធ្វើឱ្យគេឈឺចាប់ ខូចចិត្ត។

ក្រុម A ៖ មិនចេះធ្វើឱ្យប៉ះពាល់អ្នកដទៃទេ ក៏មិនដែលបំផ្លាញអារម្មណ៍អ្នកណាដែរ។

ក្រុម O ៖ អត់ចេះទិតៀនអ្នកណាទេ ក៏មិនចេះនិយាយដើមគេដែរ ចូលចិត្តតែស្ថាបនាគេឱ្យបានល្អ។

២

៣. ក្រុមឈាមណាដែលល្បិចច្រើន ពូកែលាក់ពុតជាងគេ?

ក្រុម O ៖ អាចថាជាជំនាញដែរ ពូកែលាក់ពុត វាក្លាយជាទម្លាប់ហើយ។

ក្រុម B ៖ មិនចូលចិត្តលាក់ពុត ប្រើល្បិចទេ តែពេលខ្លះក៏បង្ខំចិត្ត ព្រោះគ្មានជម្រើស។

ក្រុម A ៖​ ពូកែលាក់អារម្មណ៍ ទោះមានរឿងប៉ុនណា ក៏ធ្វើដូចគ្មានអ្វីកើតឡើង។

ក្រុម AB ៖ អត់ចូលចិត្តលាក់ពុតទេ អាចនិយាយបានថា​ ជាមនុស្សគ្មានល្បិចកិច្ចកលពិសពុលឡើយ។

3

៤. ក្រុមឈាមណា រៀនពូកែជាងគេ?

ក្រុម B ៖ ជាមនុស្សយកចិត្តទុកដាក់រឿងរៀនសូត្រខ្លាំង ជាហេតុធ្វើឱ្យគេជាសិស្សពូកែ។

ក្រុម A ៖ ចូលចិត្តចង់ចេះ ចង់ដឹង ចង់ឃើញ ជាបុគ្គលចូលចិត្តអ្វីដែលថ្មីៗប្លែកៗ។

ក្រុម AB ៖ ខ្ជិលណាស់ មិនចូលចិត្តរៀនទេ អ៊ីចឹងហើយ បានរៀនមិនចេះសោះ។

ក្រុម O ៖ លេងច្រើនជាងគេ ខ្ជះខ្ជាយក្នុងការសិក្សា។

 

4

៥. ក្រុមឈាមណា ងាយនឹងជាប់ពន្ធធនាគារជាងគេ?

ក្រុម O ៖ ជាមនុស្សចូលចិត្តលេងល្បែងភ្នាល់ អាចក្លាយជាមនុស្សញៀនការស៊ីសងផងដែរ

ក្រុម B ៖ ជាមនុស្សឆាប់ខឹង ឆេវឆាវ មានចិត្តច្រណែន និងចង់ចាញ់ឈ្នះជាមួយអ្នកដទៃ ងាយនឹងបំផ្លាញគេណាស់។

ក្រុម AB ៖ ចូលចិត្តបន្លំភ្នែក កេងចំណេញ អាចឈានដល់ការលួចទ្រព្យអ្នកដទៃទៀតផង។

ក្រុម A ៖ ក្រុមនេះ តិចបំផុតដែលមានជាប់នៅក្នុងពន្ធធនាគារ ប៉ុន្តែមានអត្រាខ្ពស់បំផុត ក្នុងមន្ទីរពេទ្យមនុស្សវិកលចរិត។

 

5

៦. តើក្រុមឈាមណាដែលទាក់ទាញអ្នកនៅជុំវិញបំផុត?

ក្រុម O ៖ មនុស្សគ្រប់គ្នានិយាយថាក្រុមនេះមានបុគ្គលិកលក្ខណៈគួរឱ្យស្រលាញ់ គួរឱ្យទាក់ទាញបំផុត។

ក្រុម A៖ មនុស្សជាច្រើននិយាយថាក្រុមមនុស្សនេះមើលទៅខ្លាំងពូកែ ឆ្លាត ជាចំណុចទាក់ទាញបំផុត។

ក្រុមB ៖ មនុស្សជាច្រើនគិតថាពួកគេមើលទៅធម្មតា មិនមានអ្វីគួរឱ្យទាក់ទាញទេ។

ក្រុម AB: ពួកគេមើលទៅសាមញ្ញណាស់ ប៉ុន្តែនៅតែមានអត្តសញ្ញាណសម្គាល់មួយចំនួនដែលធ្វើឱ្យគេចាប់អារម្មណ៍៕

 

6

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ប្រភព ៖ Thai Web