អនាម័យ​ល្អ​ សុខភាពប្រសេីរ៖

នៅលើសកលលោកនេះមនុស្សចាំបាច់ណាស់ត្រូវតែអនាម័យឲ្យបានល្អ ដើម្បីទទួលបានសុខភាពល្អប្រសើរ ស្របទៅតាមដំណើរជីវិត។ អនាម័យវាពិតជាមាននូវគុណសម្បត្តិជាច្រើនសម្រាប់មនុស្សលោកដោយអាចយកឈ្នះនឹងជំងឺផ្សេងៗបានយ៉ាងងាយ។ យើងគប្បីយល់ថា ជំងឺមួយចំនួនបានកកើតឡើងក្នុងសារពាង្គកាយមនុស្សដោយសារការខ្វះអនាម័យនេះឯង។ អនាម័យពិតជាសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ មនុស្សរស់រានមានជីវិតបានស្រស់បំព្រងនិងសុខដុម អាស្រ័យលើអនាម័យ។ ជាពិសេសក្នុងការចំអិនម្ហូបអាហារចាំបាច់ណាស់ត្រូវតែអនាម័យសម្ភារៈឱ្យបានខ្ជាប់ខ្ជួន។

នាពេលបច្ចុប្បន្ននេះ ពិភពលោកទាំងមូលកំពុងតែជួបប្រទះនូវវិបត្តិជាសកលដែលត្រូវរួមគ្នាដោះស្រាយហើយឱ្យបានលឿនបំផុតនោះគឺវិបត្តិ«កូវីដ»។ ពិតប្រាកណាស់វាសាហាវក៏ប៉ុុន្តែយើងមិនត្រូវខ្លាចពេកដែរ ដោយត្រូវគោរពតាមការណែនាំរបស់រាជដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលជាឪពុកម្តាយរបស់ពួកយើង ក្នុងការឃុំគ្រងដំណើរជីវិតយូរអង្វែង។ បើយើងក្រឡេកមើលពីវិធានការការពារពីកូវីដ១៩យើងតដឹងហើយ វាទាក់ទងនឹង«អនាម័យ»នេះឯង។ «អនាម័យ»គឺជាទ័ពគន្លឹះក្នុងការប្រយុទ្ធនឹងកូវីដ១៩។ កូវីដ១៩នឹងចាញ់យើងដោយឯកឯង។ ការលាងដៃពិតជាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ពីកូវីដ១៩ ដោយវិធីនេះបានយកទៅអនុវត្តលើប្រជាពលរដ្ឋគ្រប់រូប។ ការពាក់ម៉ាសក៏រឹតតែសំខាន់ដោយម៉ាសបានទប់ស្កាត់បាននូវដំណក់ទឹកមាត់ពីគ្រប់បុគ្គលដែលផ្ទុកវីរុសផ្សេងៗ។

ហេតុនេះ ការអនាម័យឱ្យបានខ្ជាប់ខ្ជួនពិតជាមានសារៈសំខាន់ណាស់។ យើងត្រូវរួមគ្នាកំចាត់មេរោគផ្សេងៗឱ្យបានខ្លាំងក្លាតាមរយៈអនាម័យ។ វានឹងតបស្នងមកវិញនូវសុខភាពល្អ។ កាលណាយើងសុខភាពល្អប្រសើរ យើងនឹងរស់នៅបានយូរអង្វែងបានស្គាល់ការអភិវឌ្ឍប្រទេសជាតិ ក្រោមម្លប់សន្តិភាព។ សន្តិភាពគឺជាឱកាសសម្រាប់យើងទាំងអស់ តែត្រូវស្ថិតក្នុងដំបូលរដ្ឋធមនុញ្ញ។

មួយជ្រុងនៃសាធារណ:មតិ​ ដេីម្បីលេីកស្ទួយការទប់ស្កាត់ការចម្លងរោគ​ ក្នុងនោះមានរោគកូវីដ-១៩​ ផងដែរ​ នាឱកាស​ "ទិវាអនាម័យដៃ" ដែលតែងតែប្រារព្ធធ្វេីនៅថ្ងៃទី៥​ ខែឧសភា។ តែឆ្នាំនេះ​ មិនបានធ្វេីទេ​ ដោយអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល​ និងការមិនប្រមូលផ្តុំគ្នា​ច្រេីន​ សម្រាប់ការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ប្រភព៖