រថយន្តដឹកស្រាបៀរមួយគ្រឿងក្រឡាប់ផ្ងារ ជើងទ្រមេឃ ចាក់ស្រាបៀរហៀរហូរពេញផ្លូវ នៅខេត្តកំពង់ធំ

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ រថយន្តដឹកស្រាបៀរមួយគ្រឿងក្រឡាប់ផ្ញារ ជើងទ្រមេឃ ចាក់ស្រាបៀរហៀរហូរពេញផ្លូវជាតិលេខ ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ស្ថិតក្នុងភូមិ ព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្ដាលឲ្យខូចខាតស្រាបៀរកម្ពុជាមួយចំនួន រថយន្ដ ០១ គ្រឿង ប៉ុន្ដែមិនបង្កឲ្យមានរបួសនោះទេ ។

អ្នកបើកបររថយន្តឈ្មោះ សារ៉ាត់ ពិសិត អាយុ ២២ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបររថយន្តម៉ាក ហុិនដាយ ក្បាលពណ៌ខៀវ ស្លាកលេខ ​ភ្នំពេញ3E-3522 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា សណ្តោងសុឺមីរុឺម៉កស្លាកលេខ ភ្នំពេញ4A.4889 ផ្ទុកស្រាបៀរកម្ពុជា (បើកបរទិសដៅពីត្បូងទៅជើង) ។

យោងតាមសម្តីរបស់ សមត្ថកិច្ចជំនាញបានឱ្យដឹងថា មូលហេតុបឋមដែលបង្កឡើងដោយអ្នកបើកបររថយន្ដបើកបរ ក្នុងស្ថានភាពងងុយ៕

96127966_2588264728094768_1321993781272117248_n

96533203_2588264828094758_870268422661865472_n

96547455_2588264744761433_3741092926302715904_n

96550512_2588264781428096_1485297298383568896_o

96563532_2588264664761441_4005888242900533248_o

96787903_2588264704761437_7113795649950187520_n

96947128_2588264791428095_8924660415787433984_n

97012238_2588264681428106_505021345793310720_n

97246865_2588264641428110_5499894210247000064_n