សូមប្រុងប្រយ័ត្ន! កម្ពុជាយើងនឹងមាន ភ្លៀង​ធ្លាក់ ​និងបង្កជាផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃស្អែកនេះទៅ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញសេចក្ដីប្រកាស សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់ កម្ពុជាយើងនឹងមាន ភ្លៀង​ធ្លាក់​និងបង្កជាផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​២០ ដល់​២៦ ខែឧសភា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។

ចាប់ពី​ថ្ងៃ​ទី​២០-២៦ ខែឧសភា​ តាម​រយៈ​​ការ​ប្រែប្រួល​​នៃ​ស្ថានភាព​អាកាសធាតុ​ដែល​បណ្តាល​មក​ពី​ជ្រលង​សម្ពាធ​ទាប​ដណ្តប់ និង​បក់​លើ​កម្ពុជា ផ្គួប​ផ្សំ​នឹង​ខ្យល់មូសុង​និរតី​គ្រប​ដណ្ដប់បាន​ធ្វើ​ឱ្យនៅតាម​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៨°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៧-៣៩°c ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​តិច​ទៅ​បង្គួរ ក្នុង​នោះ ផ្នែក​ខ្លះ​នៃ​វាលទំនាប​មួយចំនួន​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន៕

41d84ccecba66452e5cc7efdb6289f7f

2fsa 2

5d6dcfd0e5bbf

Stome Stome