សួរថាតើអ្នកណាម្នាក់ដែលមិនចង់បានមនុស្សដែលច្បាស់លាស់ជាមួយនឹងយើងនោះ?តែវារកមិនបាន

ការស្រលាញ់គ្នាតែងតែចាប់ផ្តើមពីមនុស្សស្គាល់គ្នារហូតដល់ក្លាយជាសង្សារនឹងគ្នាហើយក៏មានអ្នកខ្លះឈានទៅដល់គូរអនាគតទៀតក៏មាន!តែសួរទៅមើលថាអ្នកដែលស្រលាញ់គ្នាហើយឈានទៅជាគូរអនាគតអាចមានប៉ុន្មាននាក់?

ការស្រលាញ់គ្នាម្នាក់ៗចេះតែចង់បានមនុស្សដែលច្បាស់លាស់ជាមួយខ្លួនទាំងដែលខ្លួនមិនដែលច្បាស់លាស់ជាមួយគេ?សួរមើលថាម្នាក់ណាដែលមិនចង់បានមនុស្សដែលច្បាស់លាស់ជាមួយខ្លួននោះ?

គ្មានអ្នកណាម្នាក់ដែលមិនចង់បានមនុស្សដែលច្បាស់លាស់ជាមួយខ្លួននោះទេតែអ្វីដែលសំខាន់គឺរកមិនបាន! ម្នាក់ៗចូលមកដូចគ្នាម្នាក់ណាក៏ដូចម្នាក់ណាចូលមកតែមួយភ្លេតក៏ចាកចេញហើយបន្សល់តែភាពឈឺចាប់ម្តងហើយម្តងទៀត!

នៅពេលដែលជួបរឿងសាំហើយដដែលពេកទៅមានអារម្មណ៍ថានៅម្នាក់ឯងប្រសើរជាង! នៅម្នាក់ឯងមិនបាច់ខូចចិត្តនៅម្នាក់មិនបាច់អស់លុយចាយច្រើន! នៅម្នាក់ឯងមានពេលកំដរគ្រួសារ! ម្នាក់ឯងទៅណាមកណាមិនបាច់ត្រូវប្រាប់អ្នកណាអោយដឹង! មិនមានអ្នកណាធ្វើអោយឈឺចាប់! មិនបាច់មានអ្នកធ្វើអោយគិតច្រើន! ហាហាតែសម្តីនេះសម្តីអ្នកមានគេយកទេណាបើអ្នកមានគូរគេមិនគិតចឹងនោះទេ។

ចឹងហើយបើបានជួបមនុស្សដែលគេហ៊ានច្បាស់លាស់ជាមួយយើងហើយគួរតែរក្សាគេអោយបានល្អ!

1

2

3

4

5

6

ប្រែសម្រួលដោយ៖calvin