គួរឱ្យសោកស្តាយ! សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត

សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០នេះខណៈ​ដែល​ស្លាប់​បណ្ដាល​មក​ពី​ជាប់​អន្ទាក់ព្រាន។

100852627_1718444778294636_9187892501728460800_n

ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយនោះ វា​មិន​អាច​ទ្រាំបាន​យូរ​នោះ​ទេ។

100669664_1718445041627943_249718628474159104_n

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ នេះ បានឲ្យដឹងថា សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័នស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន និងបានទទួលការសង្គ្រោះបឋមមុននឹងសត្វ ទន្សោងនេះបានស្លាប់បាត់បង់ជីវិត។ សាកសពសត្វទ្សោងនេះបឹងត្រូវបានមន្ត្រីឧទ្យានុរក្ស និងព្រះតេជគុណ ប៊ុន សាលួត បញ្ចុះនៅទីស្នាក់ការកណ្តាលនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ន។

99425036_1718444771627970_5473896116074315776_n

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា សត្វទន្សោងមួយក្បាលដែលត្រូវបានជួយសង្គ្រោះនេះពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់។ នៅលើមុខរបស់​វា មានស្នាមហូរទឹកភ្នែកដែលទំនងជាអស់ក្តីសង្ឃឹម និងជឿថាខ្លួនប្រាកដជាត្រូវបានព្រានព្រៃគ្មានក្តីមេត្តាសម្លាប់ជាមិនខាន ប៉ុន្តែទីបំផុតត្រូវបានជួយសង្គ្រោះរួចផុត​ពីក្រញ៉ាំដៃក្រុមព្រានព្រៃ តែអកុសល សត្វទន្សោងនេះនោតែស្លាប់បាត់បង់ជីវិតគួរ ឱ្យសង្វេគបំផុត ដោយសារតែសុខភាពចុះខ្សោយខ្លាំង អត់ចំណីជាច្រើនថ្ងៃ និងឈឺស្នាមរបួសជាប់អន្ទាក់៕

98985537_1718445228294591_7834770884849041408_n

99118717_1718444901627957_2578469120638976000_n

99296247_1718445174961263_1027632584118501376_n

99367387_1718444934961287_7905886459414970368_n

99396873_1718445058294608_4081026135943544832_n