អ្នកអាចរស់នៅដោយខ្វះលុយ តែពុំត្រូវខ្វះក្តីស្រមៃទ្បេីយ ខ្វះជោគជ័យបាន តែពុំត្រូវខ្វះការតស៊ូដេីម្បីជោគជ័យទ្បេីយ!!!

ការដើរទៅរកផ្លូវជោគជ័យ មិនមែនមានន័យថា អ្នកត្រូវៅមានអាជីពល្អ ឬ អាជីវកម្មរបស់ខ្លួនដើរទៅមុខហើយនោះ អ្នកអាចសម្រេចបានភាពជោគជ័យនោះទេ វាមានរឿងរ៉ាវជាច្រើនទៀតដែលត្រូវប្រឈម។

តោះទៅអានមេរៀនជីវិតខ្លីហើយខ្លឹមខាងក្រោមនេះ តែគ្រាន់ជាការសិក្សាស្វែងយល់ពីភាពជោគជ័យ៖

ជោគជ័យឬបរាជ័យ ៖ លោក Thomas Wentworth "Tom" Wills គឺជាកីឡាករដ៏ល្បីម្នាក់នៅសតវត្សទី១៩និងជាអ្នកមានស្តុកស្តម្ភម្នាក់ បានលើកឡើងថា នៅពេលអ្នកមានទទួលបានជោគជ័យ វាហាក់បីដូចជាពិភពលោកកំពុងក្លាយជារបស់អ្នកចឹង ប៉ុន្តែបើអ្នកបរាជ័យវិញ ពិភពលោកមួយនេះហាក់បីកំពុងនៅឆ្ងាយពីអ្នកចឹង។ អ្វិដែលសំខាន់ គឺត្រូវចាំថា ពិភពលោកនេះពុំមែនជារបស់នរណាម្នាក់នោះទេ ហើយជោគជ័យឬបរាជ័យ តែការពិតនោះជាស្ថិតនៅលើថា តើអ្នកណាអាចមានសម្ថតភាពបង្វិលពិភពលោកនេះបានកម្រិតណា។

ឧបសគ្គក្នុងខ្លួន៖​ នាពេលមួយដែលអ្នកទទួលស្គាល់ថា អ្នកមិនស្ថិតនៅចំកណ្តាលពិភាពលោកទេ នោះអ្នកពុំដឹងថា កត្តាសំខាន់ៗដែលធ្វើឲ្យអ្នកមុជមិនជ្រៅទៅមិនឆ្ងាយនោះគឺឥរិយាបថខ្លួនឯង។ ឧទាហរណ៍ថា អ្នកត្រូវបានបណ្តេញចេញពីការងារ ឬអាជីវកម្មរបស់អ្នកបរាជ័យ។ តើអ្នកណាដែលធ្វើខ្លួនឯងទទួលផលបែបនេះ? សួរខ្លួនឯងនិងគិតឲ្យច្បាស់ទៅថា នេះគឺមកពីខ្លួនអ្នកផ្ទាល់ឬយ៉ាងណា?

ជីវិតគឺជារបស់យើង៖ គ្មានអ្នកណាម្នាក់នៅលើលោកនេះត្រូវដាក់ជីវិតរបស់ខ្លួនឲ្យស្ថិតនៅក្រោមការចង្អុលបង្ហាញ ឬ បង្គាប់បញ្ជារបស់អ្នកដទៃនោះឡើយ។ ប៉ុន្តែក្រៅពីការខិតខំបំពេញការងាររបស់អ្នក អ្នកត្រូវធ្វើល្អ និងចេះជួយគ្នាទៅវិញទៅមកជាមួយសហសេវិករបស់អ្នក ហើយកុំចាំបាច់គិតនិងរំពឹងទុកថា គេនឹងធ្វើអំពើល្អមកកាន់យើងវិញនោះទេ។ ទង្វើបែបនេះ នឹងជួយអ្នកសាងទំនាក់ទំនងទំនុកចិត្តដែលមនុស្សជាច្រើននឹងក្លាយជាបណ្ដាញដ៏រឹងមាំ។

បើអាចធ្វើអ្វីៗដោយខ្លួនឯងបានដោយពុំចាំបាច់ពឹងពាក់ពីអ្នកដទៃនោះឡើយ។ ការសិក្សាស្រាវជ្រាវអាជីវកម្មការងារទាំងអស់នេះ គឺជាអ្វីដែលយើងត្រូវបង្កើតទំនាក់ទំនងធ្វើការងាររួមគ្នា ទើបចេញជាផ្លែផ្កានៃភាពជោគជ័យរបស់យើងបាន។ គួរចាំពាក់មួយឃ្លាថា "ក្រុមហ៊ុន" ពាក្យនេះគឺពីការធ្វើការជាក្រុមហើយចេញជាហ៊ុន៕

ប្រភព៖ www.success.com