ស្ពានស្ទឹងត្រង់-ក្រូចឆ្មាររួចរាល់ ៨៩,៥០%! អ្នកស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ ជិតបានឆ្លងស្ពានថ្មីហើយ!

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹងជញ្ជូន បានឲ្យដឹងថាស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សាងសង់ ៨៧,៥% ហើយ។ ស្ពាននេះនឹងសាងសង់រួចរាល់នៅខែមីនាដើមឆ្នាំ២០២១ខាងមុខនេះ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីខេត្តកំពង់ចាមទៅកាន់ខេត្តត្បូងឃ្មុំ។ ស្ពាននេះមានប្រវែងសរុប ១.២៣១ម៉ែត្រ ទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងដែលត្រូវចំណាយអស់ថវិការសរុម ៥៦.៩៩៨លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ៤២ខែ។

 

គិតត្រឹមខែ ឧសភា ឆ្នាំ២០២០ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់បាន ៨៧,៥ % ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១ នេះ

ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥% គម្រោងនឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។ ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។

សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១.១៣១ ម និង ទទឹង ១៣,៥០ ម ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លាន ដុល្លារសហរដ្ឋអាមេរិក នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ។

Screen Shot 2020 06 02 At 5.25.07 PM

102858159_1425838184267184_5309488105173024768_o

102723652_1425838164267186_44740180401192960_o

101856806_1425838134267189_813135719718453248_o

101665997_1425838117600524_3569450974999216128_o

101382886_1425838087600527_520749567570870272_o

101977438_1425838070933862_4944038065329930240_o

101473891_1425838054267197_8780951832265490432_o

83770365_1425838017600534_6968846959046033408_o

101425631_1425837994267203_8533811893565915136_o

85063988_1425838004267202_3512529597331668992_o

101061165_1425837944267208_3985388149248360448_o

102697361_1425837937600542_4218339732205076480_o

100969136_1425837964267206_7183903620893507584_o

ប្រភព៖ ក្រសួងសាធារណការ និងដឹងជញ្ជូន

ដកស្រង់ដោយ៖ ក្នុងស្រុក