ក្មេងស្រីអាយុ ១៤ ឆ្នាំឈ្មោះ Devika Balakrishnan គឺជាកូនស្រីរបស់កម្មករប្រាក់ឈ្នួលប្រចាំថ្ងៃនៅ Kerala។
យោងតាមកាសែត Hindustan Times បានឱ្យដឹងថា សាកស ពរបស់នាងត្រូវបានគេរកឃើញនៅក្នុងដីឡូត៍មួយកន្លែងដែលនៅដាច់ស្រយ៉ាលពីផ្ទះរបស់នាង ជាមួយនឹងដបប្រេងមួយដប ដែលត្រូវបានគេសន្ឋិដ្ឋានថា នាងបានដុតខ្លួនឯងដើម្បីបញ្ចប់ជីវិត កាលពីថ្ងៃទី ១ ខែមិថុនា។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១ មិថុនានោះដែរ គឺជាថ្ងៃដំបូងនៃការបើកវគ្គសិក្សាថ្មីនៅរដ្ឋ Kerala ដោយមានថ្នាក់ផ្សាយតាមអ៊ិនធឺរណែត និងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍។
ករណីធ្វើអត្តឃា តនេះដែរ គឺវាពាក់ព័ន្ធជាមួយនឹងការសិក្សារនេះឯង នាយកសាលាបានប្រាប់ថា ៖
សម្ដីនាយកសាលា ៖ Devika គឺជាសិស្សម្នាក់ដែលរៀនពូកែណាស់។
ដូច្នេះ ការដែលនាងធ្វើអត្តឃា តក៏ព្រោះតែក្រុមគ្រួសាររបស់នាង ពុំមានលទ្ធភាព ទិញទូរសព្ទឱ្យនាងដើម្បីរៀនតាមអនឡាញនឹងគេ បើទោះបីជាផ្ទះរបស់នាង មានទូរទស្សន៍តូចមួយក៏ដោយ តែវាក៏បានខូចទៅហើយ ឪពុកម្ដាយនាង ក៏មិនមានលុយក្នុងការជួសជុលទូរទស្សន៍នោះដែរ៕
ប្រភព ៖ mothership