ព្រោះវិប្បដិសារី! ម្ដាយចង កធ្វើអ ត្តឃាតបានប៉ុន្មានម៉ោង កូនខូចចិត្តខ្លាំង រត់ទៅលោតសម្លា ប់ខ្លួនតាមក្រោយ

នៅវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់បានលោតសម្លប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យ។

ប្រភពព័ត៌មានបានអោយដឹងថា មុនឈានដល់ការលោតសម្លាប់ខ្លួនរបស់បុរសម្នាក់ពីលើស្ពានអាកាសស្ទឹងមានជ័យខាងលើ គឺម្តាយរបស់បុរសបានចងកសម្លាប់ខ្លួននៅផ្ទះបាត់ទៅហើយ។ ស្ថិតនៅទីតាំងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ម្តាយដែលចងកសម្លាប់ខ្លួនមានឈ្មោះ ខៀវ ចាន់ស៉ីណែត អាយុ៤៩ឆ្នាំ មុខរបរជាគ្រូបង្រៀន។

បន្ទាប់ពីដឹងថាម្តាយបានចងកសម្លាប់ខ្លួនរួចមក រូបខ្លួនជាកូនដឹងកំហុស ព្រោះជាអ្នកដែលបានធ្វើឲ្យម្តាយចងកសម្លាប់ខ្លួន ទើបនៅម៉ោងជិត១០យប់ថ្ងៃដដែល បុរសជាកូនបានសម្រេចចិត្តមកលោតសម្លាប់ខ្លួននៅលើស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរងរបួសធ្ងន់ និងបង្កឲ្យមានការភ្ញាក់ផ្អើល។

ជនរងគ្រោះជាកូនដែលមកលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យ មានឈ្មោះ ចាន់ មាសពិសាល មុខរបរធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែង។ បច្ចុប្បន្នស្នាក់នៅម្ដុំ ច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យលោកសង្ឃ៕

2020 06 12 07.32.55

2020 06 12 07.32.59

2020 06 12 07.33.02

2020 06 12 07.33.05

2020 06 12 07.33.08

2020 06 12 07.33.11

2020 06 12 07.33.14


2020 06 12 07.33.18

2020 06 12 07.33.24

2020 06 12 07.33.27

2020 06 12 07.33.31

2020 06 12 07.33.34

2020 06 12 07.33.36

2020 06 12 07.33.39

2020 06 12 07.33.42

2020 06 12 07.33.47

2020 06 12 07.33.51