សូមបងប្អូនខ្មែរដែលរស់នៅប្រទេសជប៉ុនប្រុងប្រយ័ត្ន ព្រោះមន្ត្រីនាយកដ្ឋាន បានទទួលសារអនាមិកមួយ មានបំណងប៉ុនប៉ងបំផ្ទុះគ្រាប់បែក នៅទីតាំងមួយចំនួន

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ សម្រាប់បងប្អូននិស្សិតយើងដែលនៅក្នុងតំបន់ កាន់តូ ជាពិសេសក្រុងតូក្យូ។ សូមបងប្អូន កុំចេញទៅតំបន់គោលដៅខាងក្រោមឱ្យសោះ ៖

១ នាយកដ្ឋានអន្តោប្រវេសន៍ 入国管理局

២ ស្ថានីយ៍ប៉ូលីសតំបន់ ស៉ីប៊ូយ៉ា 渋谷警察署

៣ អាចនឹងជាតំបន់ប្រជុំជនធំៗនានាក្នុងក្រុងតូក្យូ

មូលហេតុ ដោយសារតែមានសារអនាមិកមួយ ស្តីអំពីប្រកាសប៉ុនប៉ងបំផ្ទុះគ្រាប់បែក ឬសម្លាប់មនុស្ស បានផ្ញើរចូលទៅនាយកដ្ឋានគោលដៅខាងលើ។ នេះជាសម្ដីដកស្រង់ជាភាសាជប៉ុនរបស់ជនអនាមិក「6月12日の午後3時半に施設内で爆発を起こす。失敗した場合は、職員に刃物で危害を加える」 បើយោងតាមសេចក្តីរាយការណ៍ពីប៉ូលិសបានឱ្យដឹងថា ទង្វើនេះ គេសង្ស័យវាមានជាប់ពាក់ព័ន្ធនឹង បាតុកម្មទាមទារសិទ្ធរបស់ជនជាតិស្បែកខ្មៅ មកលើប៉ូលីសស្បែកស។

ការណ៍នេះ បានបង្ខំឱ្យរដ្ឋបាលនៃនាយកដ្ឋានតំបន់គោលដៅខាងលើបង្ខំចិត្តបិទទ្វាក្នុងថ្ងៃនេះ ដើម្បីទប់ស្តាត់គ្រោះថ្នាក់ដែលអាចនឹងកើតឡើងដោយប្រការណាមួយ។

ហេតុដូច្នេះ សមាគមយើងសូមអំពាវនាវ ឱ្យបងប្អូនប្រជាជនខ្មែរយើងផ្អាកគម្រោង ធ្វើដំណើរទៅកាន់តំបន់គោលដៅខាងលើមួយរយៈសិន។ មិនត្រឹមតែប៉ុណ្ណោះ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទាំងអស់គ្នា។

103800462_2898856550211921_6121403011258491526_n

(បានកែសម្រួលជាភាសាខ្មែរ)

Cambodian Students' Association in Japan - CSAJ

ប្រភព ៖ NHKニュース