ការឱ្យតម្លៃខ្លួនឯង ជាវិធីមួយដែលយើងដឹងអំពីខ្លួនយើង

ការស្វែងយល់ពីភាពខ្លាំងនិងភាពទន់ខ្សោយរបស់ខ្លួន គឺជាការវាយតម្លៃដែលសំដែងចេញការពិតរបស់ខ្លួនដោយខ្លួនឯង និងជាការយកចិត្ដទុកដាក់ទាំងផ្នែកចំណេះដឹងទាំងផ្នែកសុខភាពក្នុងការច្នៃប្រឌិត។

ការទទួលស្គាល់តម្លៃរបស់ខ្លួនក្នុងនាមជាមនុស្សមា្នក់អាចធ្វើឱ្យយើងសប្បាយរីករាយនៅពេលដែលគេសរសើរយើង ។

ការស្គាល់តម្លៃរបស់ខ្លួនគឺជាចំណេះមួយដែលកើតទ្បើងនៅពេលមនុស្សមា្នក់បានទទួលការគោរព និងការឱ្យតម្លៃពីអ្នកដទៃ។

មនុស្សស្រីប្រុសគ្រប់រូបសុទ្ធតែកើតមកជាមួយនឹងអំណាចនៃការច្នៃប្រឌិត និងអាចធ្វើអ្វីៗតាមសមត្ថភាពរបស់ខ្លួនហើយសមត្ថភាពនេះនឹងបញ្ជាក់ឱ្យឃើញពីឧត្ដមភាពនៃការច្នៃប្រឌិតសម្រាប់លើកតម្កើងតម្លៃ និងភាពពិតរបស់ខ្លួន ។

Boy Artist

១.និយមន័យ៖

ការឱ្យតម្លៃខ្លួនឯងគឺសំដៅទៅលើវិធីដែលយើងគិតអំពីខ្លួនយើង ហើយនិងស្វែងយល់ពីមជ្ឈដ្ឋានខាង ក្រៅផងដែរ។

ការឱ្យតម្លៃខ្លួនឯង គឺជាការទទួលស្គាល់នូវស្នាដៃរបស់ខ្លួនដែលធ្វើអ្វីមួយបានសម្រេច ហើយអាចធ្វើឱ្យមានមោទនៈភាពក្នុងការរស់នៅប្រចំាថ្ងៃ និងសមស្របតាមគោលការណ៍សីលធម៌ ច្បាប់របស់សង្គម ។

ការឱ្យតម្លៃខ្លួនឯង គឺជាសភាពនៃការបញ្ចេញគំនិតរាល់ថ្ងៃក្នុងជីវិត ហើយគំនិតនេះមានឥទ្ឋិពលទៅលើអ្វីទាំងឡាយ ដែលយើងបានគិត អ្វីដែលយើងនិយាយ និងអ្វីដែលយើងធ្វើ ។

ការឱ្យតម្លៃខ្លួនឯង អាចមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ឬប្រែប្រួលស្ថានភាពផ្សេងៗគ្នា ។ វាអាចទទួលរងនូវឥទ្ឋិពលដោយរឿងរ៉ាវផ្សេងៗដែលកើតឡើងក្នុងខ្លួនយើង និងជុំវិញយើង ។

ការឱ្យតម្លៃខ្លួនឯង ជាវិធីមួយដែលយើងដឹងអំពីខ្លួនយើង

របៀបដែលយើងដឹងខ្លួនឯងនេះជាវិធីមួយដែលធ្វើឱ្យយើងដឹងថា អ្នកដ៏ទៃមានអារម្មណ៍នឹងយើងយ៉ាងដូចម្ដេច ?

ការអនុវត្ដន៍របស់យើងកាន់តែប្រសើឡើង នៅពេលដែលយើងយល់ថាខ្លួនយើងមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ទំនាក់ទំនងរបស់យើងជាមួយអ្នកដ៏ទៃ ត្រូវបានប៉ះពាល់ដោយសារតែ ការឱ្យតម្លៃខ្លួនឯង។

មនុស្សដែលចេះឱ្យតម្លៃខ្លួនឯង តែងតែជ្រើសរើសគោលបំណងជីវិត ដើម្បីរស់នៅប្រកបដោយ កិត្ដិយស និងសេចក្ដីថ្លៃថ្នូរ។ ដើម្បីពង្រឹងតម្លៃរបស់ខ្លួន យុវវ័យម្នាក់ៗគួរផ្លាស់ប្ដូរការ ដើរលេងបក្សពួក ផឹកស៊ី ស្រីស្រា មកទទួលការអប់រំរៀនសូត្រធ្វើឱ្យជីវិតបានប្រសើរ។

២.កត្ដាទាំងឡាយដែលធ្វើឱ្យការឱ្យតម្លៃខ្លួនឯង មានកម្រិតខ្ពស់៖

ខ្លួនឯង ៖

ពង្រឹងសមត្ថភាព និងការទទួលជោគជ័យរបស់ខ្លួនឯង

ការសម្រេចិត្ដក្នុងការប្រព្រឹត្ដបានត្រឹមត្រូវ ដោយមានការពិចារណា

តស៊ូព្យាយាមក្នុងការធ្វើឱ្យបានសម្រេចនូវគោលបំណងនៃជីវិតរបស់ខ្ខួន*។

ការគាំទ្រពីបរិយាកាសជុំវិញខ្លួន ៖

គ្រួសារមានស្ថេរភាពសេដ្ឋកិច្ច ផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់

មិត្ដភ័ក្រមានការគាំទ្រ និងការផ្ដល់មតិ ឬគំរូល្អៗ

សង្គមមានប្រព័ន្ធអប់រំល្អ មានស្ថេរភាពនយោបាយ និងគា្មនសង្គ្រាម

៣.កត្ដាទាំងឡាយដែលធ្វើឱ្យការឱ្យតម្លៃខ្លួនឯង មានកម្រិតទាប៖

ខ្វះខាតនូវការពង្រឹង ខ្វះខាតនូវការតិទៀន ដើម្បីរក្សាស្ថេរភាព

អស្ថេរភាពនៃសង្គមសេដ្ឋកិច្ច

ការបដិសេធន៍ការបរាជ័យ

៤.ការប្រព្រឹត្ដិដែលឆ្លុះបញ្ចាំងឱ្យឃើញការឱ្យតម្លៃខ្លួនឯងខ្ពស់៖

មានមោទនៈនូវអ្វីដែលគេសម្រេចបាន

ឯករាជ្យម្ចាស់ការក្នុងការធ្វើសកម្មភាព

សន្មត់ថាការទទួលខុសត្រូវងាយ

អត់ធន់បានចំពោះភាពទុក្ខព្រួយ

ប្រឹងប្រែងរកវិធីថ្មីឆ្លងកាត់ការលំបាកដោយការរីករាយ និងមានចិត្ដក្លាហានតស៊ូនឹងការងារ

៥.ការប្រព្រឹត្ដិដែលឆ្លុះបញ្ចាំងឱ្យឃើញការឱ្យតម្លៃខ្លួនឯងទាប៖

ជៀសវាងស្ថានភាពដែលងាយភ័យ

មិនគោរពទេពកោសល្យរបស់ខ្លួនឯង

មានអារម្មណ៏ថាមិនចូលចិត្ដនិងមិនចង់

បន្ទោសអ្នកដទៃចំពោះការបរាជ័យរបស់ខ្លួនឯង

ងាយនឹងទទួលភាពទុក្ខព្រួយ

មានអារម្មណ៏ថាខ្លួនគ្មានសមត្ថភាពឬអំណាច និងឆាប់បោះបង់ចោលការងារចោល

សរុបមកវិញបុគ្គលម្នាក់ដែលមានការគិតវិជ្ជមានលើខ្លួនឯង ភាគច្រើនធ្វើការសម្រេចចិត្តប្រសើរជាងបុគ្គលដែលគិតអវិជ្ជមានពីខ្លួនឯង។ ការគិតរបស់បុគ្គលម្នាក់ៗលើខ្លួនឯង បានជះឥទ្ធិពលលើរាល់ការសម្រេចចិត្តរបស់គេ និងការដោះស្រាយលើអ្វីដែលគេនឹងអាចប្រឈម។

នេះគឺជាមូលហេតុសំខាន់ដែលយុវជនវ័យក្មេងត្រូវបង្កើតការគិតវិជ្ជមានលើរូបរាងកាយរបស់គេ ក៏ដូចជាការឱ្យតម្លៃលើខ្លួនឯងដែរ។

ការឱ្យតម្លៃលើខ្លួនឯងគឺដូចអ្វីដែលពាក្យនេះផ្ទាល់បានពណ៌នាអំពីថាតើបុគ្គលម្នាក់ឱ្យតម្លៃ និងសារៈសំខាន់លើខ្លួនឯងផ្ទាល់យ៉ាងដូចម្តេច? តើបុគ្គលម្នាក់ចូលចិត្ត ឬស្រឡាញ់ខ្លួនគេប៉ុណ្ណា?

ការគោរពខ្លួនឯងបានបង្ហាញច្បាស់ថា នៅពេលដែលបុគ្គលម្នាក់មានការឱ្យតម្លៃលើខ្លួនឯងខ្ពស់ ភាពសប្បាយរីករាយ និងសុខុមាលភាពរបស់គេកាន់តែប្រសើរ ហើយការរៀនពីកំហុស និងការគេចចេញពីការខកចិត្តកាន់តែងាយស្រួល ក្នុងនោះផងដែរពួកគេមិនងាយនឹងបង្កើតកំហុស ឬធ្វើការសម្រេចចិត្តដែលមិនល្អនោះទេ បើប្រៀបធៀបជាមួយបុគ្គលដែលមិនសូវមានការឱ្យតម្លៃលើខ្លួនឯង។

ដូចដែលយើងបាននិយាយពីមុនមកថា បុគ្គលដែលមានការឱ្យតម្លៃលើខ្លួនឯងខ្ពស់ ជារឿយៗច្រើនតែមានការសម្រេចចិត្តបានល្អជាងបុគ្គលដែលមិនសូវមានការឱ្យតម្លៃលើខ្លួនឯង។

ពីព្រោះពួកគេឱ្យតម្លៃលើខ្លួនគេផ្ទាល់ ហើយបុគ្គលដែលមានការគោរពខ្លួនឯងខ្ពស់មានការងាយស្រួល ក្នុងការបដិសេធលើអ្វីដែលពួកគេមិនចង់ធ្វើ ឬមិនមានផាសុកភាព។ដោយឡែកចំពោះយើង ដែលមានការឱ្យតម្លៃលើខ្លួនឯងទាប ប្រហែលជាធ្វើការយល់ព្រមដោយងាយស្រួល ពីព្រោះពួកគាត់មានអារម្មណ៍ថា ប្រសិនបើពួកគេបដិសេធក្នុងការសម្រេចចិត្ត ពួកគេនឹងបាត់បង់សេចក្តីស្រឡាញ់ពីអ្នកដទៃ៕