ស្ដែងណាស់! មុននេះបន្តិច មានករណីរថយន្តមួយគ្រឿងបើកបរឆ្លងកាត់ផ្លូវរថភ្លើងកំពុងតែធ្វើដំណើរ បណ្ដាលឱ្យបុកខ្ទេចក្បាលឡាន (មានវីដេអូ)

ដូចដែលបានដឹងមកហើយថា កន្លងមកនេះ មានករណីរថភ្លើងបុករថយន្តច្រើករណីមកហើយ ជាក់ស្ដែង គឺមកពីភាគីរថយន្ត ចេះតែបើកបរបំពាន គ្មានការក្រែងញញើត នឹងគ្រោះថ្នាក់ទាល់តែសោះ។

ជាក់ស្ដែងមុននេះបន្តិច យោងតាមរយៈគណនីហ្វេសប៊ុគឈ្មោះ Kalito Kalito បានបង្ហោះចែកចាយនូវវីដេអូពិតៗ ដែលមានករណីរថយន្ត បើកបរឆ្លងកាត់លើផ្លូវរថភ្លើងដែលកំពុងតែធ្វើដំណើរ បណ្ដាលឱ្យរថភ្លើងបុករុញរថយន្តទៅផ្នែកម្ខាង ដែលរថយន្តមានផ្ទុកកូនក្មេងតូចៗថែមទៀតផង តែមិនដឹងថា មានគ្រោះថ្នាក់ ឬក៏អត់ទេ ចំណែកឯរថយន្តវិញ ហាក់មានភាពខ្ទិចខ្ទីនូវផ្នែកក្បាលឡានទាំងស្រុង។

គួរបញ្ជាក់ផងដែរថា នៅទីកន្លែងកើតហេតុនោះ គឺមានរថភ្លើងដឹកប្រេងឆ្លងកាត់ ហើយអ្នកដំណើរផ្សេងៗក៏បានឈប់បង្អង់ ដើម្បីរង់ចាំ តែឡានមួយគ្រឿងនោះ មិនបានឈប់នោះឡើយ បែរជាប្រឹងរុលបន្តទៅមុខបណ្ដាលឱ្យរថភ្លើងបុករុញបែបនេះ។

ទស្សនាវីដេអូខាងក្រោមនេះ ឃើញហើយ ពិតជាគួរឱ្យខ្លាចពិតមែន យ៉ាងណាមិញ សូមបងប្អូនទាំងអស់ ពេលធ្វើដំណើរឆ្លងកាត់លើផ្លូវរថភ្លើង សូមមេត្តាបង្អង់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់នានា៕

ទស្សនាវីដេអូខាងក្រោម៖

Screen Shot 2020 06 19 At 3.54.07 PM

Screen Shot 2020 06 19 At 3.54.12 PM

Screen Shot 2020 06 19 At 3.54.23 PM

Screen Shot 2020 06 19 At 3.54.29 PM

Screen Shot 2020 06 19 At 3.54.35 PM