ភ័យបះសក់! ស្ត្រីម្នាក់បើកឡានសុខៗ ស្រាប់តែសត្វពស់មួយក្បាលវារចេញពីម៉ាស៊ីនត្រជាក់ឡានចេញមក

កាលពីដើមសប្តាហ៍នេះ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ Lora Goff រស់នៅក្នុងរដ្ឋ Virginia កំពុងតែបើកឡានសុខៗ ស្រាប់តែមានសត្វពស់មួយក្បាល វារចេញពីក្នុងបំពង់ខ្យល់ម៉ាស៊ីនត្រជាល់ ធ្វើឱ្យនាងភ័យញាប់ញ័រយ៉ាងខ្លាំង។

នាងបាននិយាយថា នាងបានបើករថយន្ដរបស់នាងទៅចិញ្ចើមថ្នល់មុនពេលទូរស័ព្ទទៅ ៩១១ នាងក៏បានថតរូបសត្វពស់នោះទុក ដើម្បីបញ្ជាក់ឱ្យច្បាស់ថា នាងពិតជាបានឃើញសត្វពស់នៅក្នុងឡាននាងពិតប្រាកដមែន។

គួរបញ្ជាក់ផងដែរថា សត្វពស់នោះមានប្រវែងប្រហែលជា ២ហ្វីត បន្ទាប់ពីស្ត្រីដែលជាម្ចាស់ឡាន បានខលទៅ ៩១១ ភ្លាមៗនោះ មន្ត្រីជំនាញបានមកដល់ដើម្បីធ្វើការត្រួតពិនិត្យ ហើយមន្ត្រីជំនាញក៏បានប្រើព្រូនដើម្បីធ្វើជានុយបញ្ឆោតឱ្យពស់នោះបង្ហាញខ្លួនជាថ្មី ប៉ុន្តែវិធីសាស្ត្រនេះ មិនទទូលបានផលនោះឡើយ។

យ៉ាងណាមិញ លោក Goff ដែលជាអ្នកជំនាញបានប្រាប់ឱ្យដឹងថា ខាងក្រុមលោកបានប្រើគ្រប់វិធីសាស្ត្ដ្រដើម្បីបញ្ឆោតពស់នោះ។ លោកក៏បានរំឭកទៀតថា " ម៉ាស៊ីនត្រជាក់ជាកន្លែងដែលពស់តាំងលំនៅផងដែរ ដូច្នេះ សូមគ្រប់គ្នាត្រូវដឹង និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ "៕

72616ab08019653616427fb7608d36fda7b9b2aa

Snake1

Snake3

ប្រភព ៖ foxnews