នៅទីបំផុត! ផ្ទះបុរាណសសរ១០០ ខេត្តក្រចេះ ត្រូវបានធ្វើការរុះរើហើយ

ព្រឹកថៃ្ងអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ យោងតាមលិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងារខេត្តដឹកនាំដោយ លោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត អញ្ជើញចុះទៅសម្រុះសម្រួល និងចរចារជាមួយម្ចាស់ផ្ទះបុរាណសសរ១០០ ស្ថិតនៅភូមិកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង។

ម្ចាស់ផ្ទះស្នើសុំរុះរើដោយហេតុថាផ្ទះនេះទ្រុឌទ្រោម ព្រោះមានអាយុកាលរាប់រយឆ្នាំមកហើយ និងម្យ៉ាងទៀតដីនេះគាត់បានចែកទៅឱ្យកូនផ្សេងទៀតរួចហើយ។ ជាគោលការណ៍ក្រសួងពុំអនុញ្ញាតឱ្យរុះរើទេ តែម្ចាស់ផ្ទះមានសិទ្ធជួសជុល ដោយគោរពទៅតាមរចនាបថដើម។ ប៉ុន្តែបើម្ចាស់ផ្ទះរុះរើក្រសួងស្នើសុំទិញក្នុងតម្លៃសមស្រប ដើម្បីក្រសួងយកមកធ្វើនៅវិហាររកាកណ្តាល (ត្រូវបានចុះបញ្ជីជាបេតិភ័ណ្ឌវប្បធម៌ជាតិរួចហើយ) ក្នុងក្រុងក្រចេះវិញ។

យ៉ាងណាមិញ យោងតាមការបញ្ជាក់ជាថ្មីដើម្បីលម្អិតគឺ ផ្ទះបុរាណនេះត្រូវរុះរើ និងសាងសង់ឡើងវិញ ក្នុងទីតាំងបរិវេណវិហារបុរាណវត្តរកាកណ្តាលស្ថិតក្នុងក្រុងក្រចេះ ទុកសម្រាប់សាធារណៈជនចូលទស្សនា៕

104217848_2960130420780183_7138815667008943945_n

104308893_2960130664113492_1317413290083497655_o

104432871_2960131097446782_2350286063772721622_n

104497136_2960130727446819_7072174033443768179_o

104657585_2960130897446802_727506997726162133_n

104701835_2960131050780120_5046645558124641086_n

104847685_2960130250780200_3412886306996392633_o

104937092_2960131030780122_8018911735176475525_o

104967534_2960131234113435_2088544235144517509_o

105407234_2960130804113478_9009233844515443911_o

105598566_2960130847446807_3247073584737940218_n

Screen Shot 2020 06 21 At 11.09.10 PM

Screen Shot 2020 06 21 At 11.09.17 PM

ប្រភព ៖ Marady Tol