យោងតាមគេហទំព័រផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK បានឱ្យដឹងថា នៅថ្ងៃទី ២៦ មិថុន ឆ្នាំ២០២០ នឹងមានពលរដ្ឋកម្ពុជា (និស្សិត និងពលករ) ចំនួន១៥៨ នាក់ និងអ្នកដំណេីរជនជាតិម៉ាឡេស៊ី ២នាក់ ចាកចេញពីទីក្រុងគូឡាឡាំពួ មកកាន់ប្រទេសកម្ពុជាយើង។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្ដម កុយ គួង បានបញ្ជាក់ថា ៖ ដោយមានការសហការ និងជួយសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាលេស៊ី ជើងហោះហើរលេខ MH754 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងដឹកអ្នកដំណេីរពលរដ្ឋកម្ពុជា (និស្សិត និងពលករ) ចំនួន១៥៨ នាក់ និងអ្នកដំណេីរជនជាតិម៉ាឡេស៊ី ២នាក់ ចាកចេញពីទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ វេលាម៉ោង ៩:០០នាទីព្រឹក ហើយនឹងទៅដល់ទីក្រុងភ្នំពេញនៅវេលាម៉ោង ៩:៥០នាទី ថ្ងៃដដែល។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក៏មានប្រជាជនកម្ពុជាយើងប្រមាណជាជាង២០០នាក់ ក៏បានត្រឡប់ពីប្រទេសម៉ាឡេស៊ីមកកម្ពុជាយើងដែរ បន្ទាប់ពីមានការបិទជើងហោះហើរអស់មួយរយៈ ដោយសារតែបញ្ហារីករាលដាលនៃជំងឺ Covid-១៩៕