រកឃើញវិជ្ជមានជំងឺ Covid-១៩ ចំនួន ៩ករណីថ្មីទៀត ក្នុងចំណោមអ្នកដំណើរ៤០នាក់ ដែលមកពីឥណ្ឌូនេស៊ី

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ សម្រាប់ថ្ងៃទី ២៦ មិថុនា ឆ្នាំ២០២០ ជាលទ្ធផលគឺ មានចំនួន ៩ករណីថ្មីទៀត ដែលនៅក្នុងចំណោមអ្នកដំណេីរចំនួន​ ៤០នាក់តាមជេីងហោះហេីរត្រង់មកពីប្រទេសឥណ្ឌូណេស៊ី។

ក្នុងចំណោមនោះមានរួមមាន ៖ ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ (១នាក់) បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ​ (១នាក់) អាយុ២៤ឆ្នាំ (១នាក់) អាយុ២៥ឆ្នាំ (២នាក់) អាយុ២៦ឆ្នាំ (៣នាក់) និងបុរសជនជាតិឥណ្ឌូនេស៊ី អាយុ២២ឆ្នាំ ចំនួន (១នាក់) ដែលសរុបទាំងអស់គឺមានចំនួន ៩នាក់។

គួរបញ្ជាក់ផងដែរថា អ្នកដំណើរចំនួន៤០នាក់នេះ ដែលបានរកឃើញវិជ្ជមាន៩នាក់ គឺជាអ្នកដំណើរដែលបានធ្វើដំណើរតាមជើងយន្តហោះឆ្ពោះត្រង់ពី ឥណ្ឌូនេស៊ី មកកាន់កម្ពុជា នៅថ្ងៃទី ២៥ មិថុនា ឆ្នាំ២០២០។ ហើយបច្ចុប្បន្ន អ្នកដែលមានវិជ្ជមានទាំងអស់ គឺបានបញ្ជូនទៅកាន់មន្ទីរពេទ្យ មិត្តភាព ខ្មែរ_សូវៀត ដើម្បីសម្រាកព្យាបាលហើយ។

សរុបអ្នកជំងឺ Covid-១៩ ទាំងអស់នៅកម្ពុជាគឺមានចំនួន ១៣៩នាក់ ក្នុងនោះស្ត្រីចំនួន ៤០នាក់ និងបុរសចំនួន ៩៩នាក់ និងអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ១២៩នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ១០នាក់៕

105492391_3121130771259341_8177427477009738037_n

104409128_3121130821259336_3612939884335006499_n


79533537_3121130881259330_8368888980702825770_n

104434149_3121130934592658_3096345377130166918_n

104485046_3121131001259318_6209794334309139724_n

104875195_3121130861259332_4611301122987423537_n