Pre-Wedding មួយឡូយខ្លាំងឡើងកក្រើកខេត្តសៀមរាប! ប្លែក ហើយស្អាតអស្ចារ្យរៀបចំឡើងនៅមាត់បារាយណ៍ទឹកថ្លាយ៉ាងរ៉ូមែនទិក

ពិធីមង្គលការគឺជារឿងមួយដ៏ធំ និងសំខាន់នៅក្នុងជីវិតគូស្នេហ៍ម្នាក់ៗ ​ពោលគឺជាថ្ងៃដែលមានសុភមង្គលខ្លាំង ក្នុងនាមជាប្តីប្រពន្ធស្របច្បាប់។

ដោយសារតែមង្គលការជារឿងសំខាន់បែបនេះហើយ ​គូស្នេហ៍ជាច្រើនរមែងចង់ឱ្យថ្ងៃមង្គលរបស់ខ្លួនមានភាពអស្ចារ្យ និងល្អឥតខ្ចោះទៅតាមក្តីស្រមៃដែលខ្លួនចង់បានទៅតាមលទ្ធភាព  ហេតុនេះហើយគូស្នេហ៍ជាច្រើនតែងចំណាយពេលជាច្រើនរៀបចំកម្មវិធីរបស់ខ្លួនឱ្យបានរៀបរយ ​ដោយអ្នកខ្លះថែមទាំងរៀបចំ១ឆ្នាំមុន ​ឬច្រើនឆ្នាំជាងនេះទុកជាមុនទៀតផងដើម្បីឱ្យកម្មវិធីមានភាពរលូនបានល្អតាមគម្រោង។

យ៉ាងណាមិញ ​គូស្នេហ៍មួយគូដែលជិតដល់ថ្ងៃរៀបអាពាហ៍ពិពាហហ៍របស់ខ្លួន បានធ្វើឱ្យបណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ​ពិសេសអ្នកសៀមរាបភ្ញាក់ផ្អើល ​ព្រោះតែការរៀបចំថតរូប  Pre-Wedding  មុនរៀបការ  មើលទៅហាក់ប្លែក និងស្រស់ស្អាតអស្ចារ្យខ្លាំងតែម្តង ​ដោយធ្វើឡើងនៅមាត់ទឹកបារាយណ៍ទឹកថ្លាខេត្តសៀមរាបតែម្តង។

107804847_1030618937377083_4273760619423910014_n

107711741_1030618890710421_4687084214846522926_n

គួរឱ្យដឹងផងដែរថា ការរៀបចំកន្លែងថតរូប ​Pre-Wedding  ហាក់ដូចជាកម្មវិធីរៀបការពិតៗនេះ  ត្រូវគេដឹងថារៀបចំសម្រាប់ថ្ងៃពិសេសរបស់ខ្លួន ​ដោយពិធីមង្គលការពិតប្រាកដនឹងប្រព្រឹត្តិឡើងនៅថ្ងៃទិ ​៣០ ​ខែតុលា ​ឆ្នាំ ​២០២០ ខាងមុខនេះ៕

108023015_1030618857377091_9068838290877337650_n

រៀបប្លង់ផ្កាដោយ៖ ហាងផ្កា_សុគន្ធមង្គល_សៀមរាប

រៀបចំឈុតសំលៀកបំពាក់ដោយ៖ ចេន្នីសំអាងការ

ថតរូបដោយ៖ Gentle_PhotoGraphy

106989204_2691522147770866_4797351713774028153_o

108032951_1030619007377076_4717232435482601711_n

107612286_1030618964043747_4194653335217632534_n

អំពីអ្នកសរសេររបស់យើង៖ Writers