គាំងបាត់! វិទ្យាល័យមួយនៅខេត្តព្រៃវែង បានយកសម្បកគ្រាប់បែកយ៉ាងធំ ទៅធ្វើជាជួងដើម្បីវាយបន្លឺសំឡេង

កាលពីថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដោយយោងតាមម្ចាស់​គណនីហ្វេសប៊ុគឈ្មោះ​ ​ Angkor Thom បានផ្តល់ពត៌មានជូនទៅដល់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ដោយបានជម្រាបជូនឯក ឧត្តមថា នៅវិទ្យាល័យមួយនៅខេត្តព្រៃវែង បានយកគ្រាប់បែកយ៉ាងធំ ទៅធ្វើជាជួងដើម្បីវាយបន្លឺសំឡេង។

ភ្លាមៗនោះដែរ ឯក ឧត្តមក៏បានរៀបចំឱ្យមន្ត្រីស៊ីម៉ាក់ប្រចាំខេត្តព្រៃវែង ចាត់ចែងចុះទៅសម្របសម្រួល និងដកហូតយកមករក្សាទុក។

បន្ថែមពីនេះ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់​ បានឱ្យដឹងថា​ក្រោយ​ពីទទួលបាន​ព័ត៌មាន​នេះ​ ក្រុម​មន្ត្រី​ជំនាញ​របស់​ស៊ីម៉ាក់​បាន​ចុះទៅដោះជួង​គ្រាប់​បែក​នោះចេញដោយសុវត្ថិភាព​ ។

គួរបញ្ជាក់ផងដែរថា ជួង​គ្រាប់​បែក​នេះ​ត្រូវ​បាន​បំពាក់​នៅ​វិទ្យាល័យ​ ជា​ ស៊ីម​ រក្សជ័យ​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​៕

107813844_1579053488935168_1801761920749414028_o

107861028_1579053535601830_7735460003199038390_o

108118274_1579053512268499_6186972137882060647_o

109728009_1579053498935167_8496197954238280069_o