កើនរាល់ថ្ងៃ! ថ្ងៃនេះរកឃើញវិជ្ជមានជំងឺ Covid-១៩ បន្ថែម៥នាក់ទៀតហើយ

ដោយយោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា បានចេញលទ្ធផលអំពីការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ លទ្ធលសម្រាប់ថ្ងៃទី ១៦ កក្កដា ២០២០ គឺរកឃើញអ្នកឆ្លងជំងឺ Covid-១៩ ថ្មីចំនួន៥នាក់បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា អ្នកដែលមានវិជ្ជមានជំងឺ Covid-១៩នេះ គឺ មានស្ត្រីជនជាតិខ្មែរ ២នាក់ និងបុរសជនជាតិខ្មែរ ១នាក់ និងរួមមានបុរសជនជាតិអាមេរិកចំនួន ២នាក់។

សរុបចំនួនអ្នកមានវិជ្ជមាន Covid-១៩ទាំងអស់នៅកម្ពុជាដែលបានរកឃើញគឺ ១៧១នាក់ ស្ត្រី៤២ នាក់ និងបុរស ១២៧នាក់។ អ្នកដែលកំពុងសម្រាកព្យាបាលមានចំនួន ៣៦នាក់ និងអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ១៣៣នាក់។

អានខ្លឹមសារលម្អិតក្នុងសេចក្ដីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖

1

107896962_3175531685819249_1477085476955206442_n

3