តុលាការចោទប្រកាន់ ស្ត្រីដែលយកកាំបិតឆូតមុខកូនក្មេងពីបទធ្វើទារុណកម្ម និងអំពើឃោរឃៅ ប្រឈមជាប់ជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ស្ដ្រីម្នាក់ដែលយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នានោះ ពីបទទារុណកម្ម និងអំពើឃោរឃៅ រួចបញ្ជូនសំណុំរឿងនេះទៅឱ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។

យោងតាមមាត្រា២១១នៃក្រមព្រហ្មទណ្ឌឃើញថា ស្ត្រីរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ បើសិនជាតុលាការរកឃើញថា មានពិរុទ្ធភាពដូចការចោទប្រកាន់នេះមែន។

ស្រ្តីជាប់ចោទរូបនេះមានឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យ ត្រុវបានបញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមច្បាប់ ៕

108275298_607827853055651_3406058733372196593_n

Gg 9

Ggg 9

Gggg 9

Ggggg 7

Gggggggggg