ឃើញរូបភាពហើយរន្ធត់ចិត្ត! អគ្គិភ័យឆេះផ្ទះលក់ហ្គាសល្ងាចមិញ បណ្ដាលឱ្យកូនប្រុសស្រីពីរនាក់ និងកម្មករពីរនាក់ស្លាប់ក្នុងហេតុការណ៍ និងមានអ្នករងរបួសធ្ងន់ស្រាលផ្សេងទៀត

នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្ដាលឱ្យសម្លាប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល នេះបើយោងតាមការឱ្យដឹងពី លោកវរេសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បន្ថែមពីនេះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២នាក់ ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស និងឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ) ជាមួយនឹងកម្មករ២នាក់ទៀតឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស និងឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)។

ដោយឡែក អ្នករងរបួសផ្សេងទៀតរួមមាន (ទី១) ឈ្មោះ ប្រាក់ ឡាំហុង អាយុ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួសស្រាល, (ទី២) ឈ្មោះ លី សឿង អាយុ៤៩ឆ្នាំ ប្រពន្ធ (របួសធ្ងន់), (ទី៣) ឈ្មោះ ឡាំ សេងតាយ អាយុ១៩ឆ្នាំ ភេទប្រុស (កូន), (ទី៤)ឈ្មោះ ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រី (កូន) និង (ទី៥) ឈ្មោះ ប្រាក់ សេងគា អាយុ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួសស្រាល។

នាយការិយាល័យរូបនេះ បានឲ្យដឹងទៀតថា សាកសពអ្នកស្លាប់ទាំង៤នាក់ ត្រូវបានយកចេញពីគំនរផេះ ហើយយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ខណៈអ្នករបួសទាំង៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

107927908_2735337200085192_8573840373363096116_n

108107792_2735337190085193_374803985592414333_n

108297042_2735337156751863_5182550762792896484_n

108676870_2735337140085198_4801308696469400384_n

109062547_2735337130085199_7696889201692387237_n

115821133_2735337203418525_7551154453462069740_n