តើអត្ថន័យនៃជីវិតគូ មានន័យបែបណា? តើស្រឡាញ់គ្នាបែបណា ទើបអាចហៅថា ជាគូជីវិតពិតប្រាកដ?

- ចង់ហៅ ប្ដី ឬប្រពន្ធ វាងាយ ... តែបើចង់ហៅថា យាយវា តាវា ទើបជារៀងពិបាក...។

- គ្រាន់តែកាន់ដៃគ្នា ទៅនេះទៅនោះ បង្អួតគេ វាស្រួលទេ ... តែបើចង់កាន់ដៃគ្នាពេញមួយជីវិត ទើបមិនមែនជារឿងដែលស្រួល... ។

- បងស្រឡាញ់អូន ឬអូនស្រឡាញ់បង អ្នកណាក៏អាចនិយាយបានដែរ ហើយចង់និយាយទៅកាន់អ្នកណាផ្សេង ក៏រឹតតែងាយ ... ប៉ុន្តែឱ្យស្រឡាញ់ពេញមួយជីវិត មិនប្រែប្រួល មិនបោះបង់គ្នា ទើបជារឿងដែលពិបាក...។

កុំទៅច្រណែនក្មេង ដែលស្រឡាញ់គ្នាផ្អែមល្ហែម ពូកែលួងលោម តែគួរតែស្ញប់ស្ញែង យាយតា កុងម៉ា ដែលចាស់ៗហើយ នៅតែអាចកាន់ដៃគ្នា រស់នៅជាមួយគ្នា មើលថែគ្នារហូតដល់ពេលនេះ ដ្បិតថា គាត់មិនផ្អែមល្ហែមយកចិត្តដូចក្មេងៗក៏ពិតមែន ប៉ុន្តែការដែលគាត់បាននៅក្បែរគ្នាដល់ចាស់រៀងៗខ្លួននេះ ដឹងទេថា វាជាអារម្មណ៍កក់ក្ដៅប៉ុនណា ...។

106428712_10157006860125124_427406638383688129_o

កុំទៅច្រណែន ពេលឃើញគេទិញនេះ ទិញនោះ មានកាដូថ្លៃៗជូនគ្នា វាមិនមានតម្លៃស្មើនឹង គេអាចផ្ដល់ក្ដីស្រឡាញ់ដ៏ពិតប្រាកដ និងអាចមើលថែយើងពេញមួយជីវិត ជាពិសេស អាចប្រគល់គ្រប់បែបយ៉ាងដែលគេមានឱ្យយើងនោះឡើយ។ មនុស្សខ្លះ ទិញកាដូដើម្បីបន្ទន់ចិត្តដៃគូប៉ុណ្ណោះ! មនុស្សខ្លះសម្ញែងរបស់ថ្លៃៗ ទិញឱ្យដៃគូ ដើម្បីបង្អួតគេ ថាខ្លួនមាន ឬចង់ប្រាប់ថា ស្រឡាញ់សង្សារ ឬប្ដី ប្រពន្ធខ្លាំងតែប៉ុណ្ណោះ!

កុំសូវជឿ អ្វីដែលត្រឹមតែឃើញនឹងភ្នែក សំខាន់តើអ្វីដែលយើងខ្លួនឯងបានទទួល និងអ្វីដែលដៃគូយើងផ្ដល់ឱ្យយើងយ៉ាងពិតប្រាកដ ... បើរវល់តែច្រណែនគេ ច្បាស់ណាស់ យើងនឹងមើលមិនឃើញពីភាពល្អរបស់ដៃគូយើងឡើយ ... យើងប្រាកដជាយកដៃគូរបស់ខ្លួន ទៅប្រៀបធៀបជាមួយអ្នកដទៃមិនខាន...។

116016151_10157070652955124_5549152275326544839_o

ចង់ឱ្យជីវិតគូ បានសុខសាន្ត មានសុភមង្គល វាមិនសំខាន់លើកាដូថ្លៃៗ មិនសំខាន់ថា បានដើរកាន់ដៃណ្ដើរគ្នាអួតគេ ...ក៏មិនសំខាន់ត្រឹមតែពាក្យថា ស្រឡាញ់ដែលនិយាយរាល់ថ្ងៃនោះទេ តែវាជាថ្ងៃអនាគត វាជារឿងតទៅមុខទៀត អាចបានហៅគ្នា យាយវា តាវា ឬក៏អត់? អាចបានកាន់ដៃគ្នានៅពេលចាស់កោងខ្នង ឬក៏អត់? អាចបាននៅមើលថែពេលជរា ឈឺជា បញ្ចុកបាយទឹកគ្នាពេលចាស់ ឬក៏អត់? នេះទើបជាចំណុចមួយដែលអាចនិយាយបានថា ជាគូរួមសុខ រួមទុក្ខពិតប្រាកដ ជាគូដែលហែលឆ្លងគ្រប់យ៉ាងជាមួយយើងពិតប្រាកដ... ជាមនុស្សដែលផ្ដល់ពេលវេលាមួយជីវិតរបស់គេនៅជាមួយយើងពិតមែន ...៕

107603527_10157032902050124_8552091810011391439_o

109146507_10157071110110124_7101469804362253068_o

109592506_10157072783590124_7988887189534859567_o

Concept By : Kimtiev Sok (បកពីចិន)

ប្រែសម្រួល បន្ថែមអត្ថន័យ ៖ ភី អេក (ក្នុងស្រុករក្សាសិទ្ធ)

អំពីអ្នកសរសេររបស់យើង៖

Optimized by Optimole