ពិតជាព្រះញាតិវង្ស និងសិល្បៈជាតិខ្មែរដ៏ប្រពៃមែន! ព្រះនាងតូច នរោត្តម ​ជេនណា បានហាត់របាំខ្មែរជាមួយអ្នកគ្រូឯកទេសផ្នែករបាំបុរាណខាងតួនាង យ៉ាងឆ្លាតវាងវៃ

ជារឿយៗ ​ព្រះនាងតូច ​នរោត្តម ​ជេនណា ដែលជាសែរាជវង្ស ​រមែងតែងតែបង្ហាញពីសមត្ថភាពរបស់ទ្រង់គ្រប់ទម្រង់ជាបន្តបន្ទាប់ ​បង្កឱ្យមានការកោតសរសើរជាខ្លាំងពីមហាជន និងអ្នកគាំទ្រទ្រង់​​ ព្រោះបើទោះបីជាទ្រង់មានព្រះជន្មវ័យក្មេង ​អាចនិយាយថាសមត្ថភាពទាំងនិយាយ ​និងច្រៀងបានពិរោះទាំងភាសាជាតិ និងភាសាបរទេសដល់ទៅ ៥ភាសា មិនថាតែសម្តែង  ក្បាច់រាំអន្តរជាតិ និងការថតរូបម៉ូតជាដើម ​ទ្រង់មានទេពកោសល្យយ៉ាងឥតខ្ចោះ ​ហើយទ្រង់ថែមទាំងមានចរិតរួសរាយរមទម្យដោយមិនប្រកានខ្លួនជាសែរាជវង្សជាមួយអ្នកគាំទ្រផងដែរ។

95095386_2749243325305482_213567540851376128_o

ជាថ្មីម្តងទៀត  ព្រះនាងតូច នរោត្តម ​ជេនណា  បានធ្វើឱ្យបណ្តាអ្នកគាំទ្រភ្ញាក់ផ្អើលម្តងទៀតហើយ ​ក្រោយរូបភាពហាត់រៀនរបាំខ្មែរ៣សន្លឹករបស់ទ្រង់ ត្រូវបានបង្ហោះជាផ្លូវការ។ ​ដោយការហាត់រៀនរបស់ទ្រង់គឺជាសិល្បៈទម្រង់បុរាណខ្មែរតែម្តង  ក្រោមការហាត់រៀនពីសំណាក់អ្នកគ្រូ ហង្ស សុភាព ដែលគ្រូឯកទេសផ្នែករបាំបុរាណខាងតួនាងទៀតផង។

104412361_2789236334639514_8482186443472523758_o

នេះបើយោងតាមរយៈគណនីហ្វេសប៊ុក វប្បធម៌ខ្មែរ Khmer culture បានឱ្យដឹងថា៖ « ព្រះញាតិវង្សនិងសិល្បៈជាតិខ្មែរ♥️🇰🇭 គួរជាទីកោតសសើរក្រៃលែង នៃព្រះនាងតូច នរោត្តម ចេនណា ស្តេចសព្វព្រះហឫទ័យសមហាត់រៀនរបាំបុរាណជាមួយនិង អ្នកគ្រូ ហង្ស សុភាព គ្រូឯកទេសផ្នែករបាំបុរាណខាងតួនាង យ៉ាងវាងវៃឆ្លាតផង ។ ការបង្ហាត់នៃទម្រង់សិល្បៈបុរាណនេះត្រូវការគ្រូឯកទេសត្រឹមត្រូវនិងជាក់លាក់មួយរូបដើម្បីភាព សុក្រឹតភាពនិងត្រឹមត្រូវ បើសិនជាគេហាត់របាំបុរាណត្រូវតែគ្រូបង្ហាត់ក៏គ្រូបុរាណ បើហាត់តួនាយរោង ឬតួនាងក៏ជ្រើសរើសគ្រូឯកទេសអោយបានត្រឹមត្រូវ ដូចជាស្តេចជាដើម ។🙏🏻♥️

សង្គេតឃើញភាពមិនត្រឹមត្រូវមួយចំនួននាពេលបច្ចុប្បន្ន មានការខុសឆ្គងដោយការជ្រើសរើសយកគ្រូបុរស ឯកទេសខាងល្ខោនខោលមក បង្ហាត់របាំបុរាណទៅវិញ នេះជាភាពខុសឆ្គងមួយ គួរកែសម្រួល »។

S 857

នេះបានបង្ហាញថាទោះមានភាពក្មេងខ្ចីក្តី  ព្រះនាងតូច  នរោត្តម  ជេនណា ​ពិតជាមានសមត្ថភាព និងទេពកោសល្យមិនធម្មតានោះឡើយ ​ទាំងសិល្បៈបែបបុរាណ និងសម័យ ​ហើយទៅអនាគតព្រះនាងតូចអាចនឹងក្លាយជាសែរាជវង្សដំបូងគេដែលពេញដោយសមត្ថភាពសិល្បៈគ្រប់ទម្រង់ដ៏ល្បីល្បាញផងដែរ៕

ប្រភពរូបភាពដ៏ល្អឥតខ្ចោះដោយ សាលា music art school

115890546_3468078636535722_1389534215388475788_n

110169809_3468078566535729_7517966902213637021_n

115745082_3468078556535730_1100748510226433835_n

អំពីអ្នកសរសេររបស់យើង៖ Writers