តុលាការប៉ាគីស្ថាន បានសម្រេចឱ្យដោះលែងដំរីចំណាស់មួយក្បាល ដែលជាប់ឃុំ ហើយនឹងបញ្ជូនមកដែនជម្រកនៅកម្ពុជាវិញ

កាលពីថ្ងៃសៅរ៍ ទី១៣ កក្កដាកន្លងទៅនេះ តុលាការប៉ាគីស្ថានបានអនុម័ត និងគ្រោងធ្វើការផ្លាស់ប្តូរទីតាំងសត្វដំរីអាស៊ីមួយក្បាល ដែលលមានឈ្មោះថា កាវ៉ាន់ ដែលមានជំងឺទុក្ខព្រួយ ឱ្យចាកចេញពីសួនសត្វអ៊ីស្លាម៉ាបាដ មករស់នៅក្នុងដែនជម្រកសត្វដំរីនៅកម្ពុជាវិញ។ វិធានការនេះ នឹងអនុញ្ញាតឱ្យកាវ៉ាន់ដែលជាដំរីតែមួយគត់នៅក្នុងរដ្ឋធានីប៉ាគីស្ថាន អាចធ្វើអន្តរកម្មជាមួយប៉ាស្តាជាង ៨០ នៅក្នុងឧទ្យានកម្ពុជា ខណៈពេលស្ថិតក្រោមការមើលថែរបស់អ្នកជំនាញសត្វព្រៃ។

គួរបញ្ជាក់ផងដែរថា កាវ៉ាន់ គឺជាដំរីរបស់ប្រទេសស្រី​លង្កា ដែលបានប្រគល់ឱ្យប៉ាគីស្ថានកាលពីឆ្នាំ១៩៨៥ មកទល់នឹងពេលនេះ វាមានអាយុជិត៤០ឆ្នាំហើយ។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះដែរវាត្រូវបានគេដាក់ច្រវ៉ាក់ជាប់រហូត ដើម្បីជាសុវត្ថិភាពអ្នកមកកម្សាន្តសួន បន្ទាប់ពីដៃគូរបស់វាឈ្មោះថា Saheli បានស្លាប់កាលពីឆ្នាំ២០១២។ ចាប់តាំងពី ដៃគូរបស់វាបានបាត់បង់ជីវិតទី ដំរីមួយក្បាលនេះ ក៏ចាប់ផ្ដើមកើតមានទុក្ខព្រួយជាខ្លាំង ដោយមិនឱ្យអ្នកណាមើលថែវានោះទេ វាចូលចិត្តតែនៅម្នាក់ឯង។

ដោយឃើញហេតុដូចនេះ តុលាការក៏បានសម្រេច ឱ្យខាងឧទ្យាននៃប្រទេសប៉ាគិស្ថានធ្វើការដោះលែងដំរីរូបនេះ ដោយឱ្យវាទៅរកផ្ទះថ្មី ដែលមានទំហំផ្ទៃដីធំជាងកន្លែងចាស់ ដើម្បីឱ្យវាដើរបានច្រើនក្នុងទីធ្លាដែលធំ។ ក្នុងនោះដែរ ក៏ឃើញថា កម្ពុជា មានដែនជម្រកធំសម្រាប់ កាវ៉ាន់ ដូច្នេះ ក៏សម្រេចបញ្ជូនកាវ៉ាន់ឱ្យមកកម្ពុជា ដោយរំពឹងថា នឹងអាចបញ្ជូនតាមយន្តហោះថែមទៀតផង៕

5f16b5f9d7109_1595323860_medium

PAKISTAN WILDLIFE ELEPHANT

Unnamed