អានហើយនឹងភ្លឺភ្នែក!​ ភាពខុសគ្នា​ រវាងពេលក្រ​ និងពេលក្លាយជាអ្នកមាន

ពេលក្រចិញ្ចឹមជ្រូក ពេលមានចិញ្ចឹមឆ្កែ

ពេលក្រធ្វើស្រែ ពេលមានដាំស្មៅ

ពេលក្រចង់តែបាយក្រៅ ដល់ពេលមានទៅ ចង់ហូបបាយក្នុងផ្ទះ តែមិនដែលបាននៅជុំគ្នាសោះ

ពេលក្រចង់បានប្រពន្ធមួយ ពេលមានក៏ព្រួយចង់បានប្រពន្ធចុង

ពេលក្រឱ្យប្រពន្ធកាន់តំណែងលេខា ពេលមានកាលណាឱ្យលេខាមកកាន់តំណែងប្រពន្ធ

ពេលក្រចង់រស់នៅក្នុងក្រុង​ ពេលមានបានចង់ទៅនៅលំហែកាយនៅក្នុងព្រៃជនបទ

ពេលក្រជំពាក់បំណុល​គេ ពេលក្លាយជាអ្នកមានជំពាក់ធនាគារជុំទិស

ពេលក្រដេីរខ្នងគម​ ឬដេីរឱន​ ពេលមានបានដេីរឡេីងត្រង់​ លេីកស្មារ ដូចកេីតបូសក្លៀក

ពេលក្រលើកដៃសំពះអ្នកដទៃមុន ពេលមានឡើងបុណ្យចាំគេសំពះមុនវិញ

១

សូមកុំឲ្យអំពើល្អកាលនៅក្រ ត្រូវដាច់ពូជព្រោះភាព មានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សអាក្រក់។

សូមកុំឲ្យភាពស្មោះត្រង់កាលនៅក្រ ត្រូវដាច់ពូជព្រោះភាពមានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សពុតត្បុត។

សូមកុំឲ្យភាពស្លូតបូតកាលនៅក្រ ត្រូវដាច់ពូជព្រោះភាព មានបាន ធ្វើឲ្យខ្លួនក្លាយជាក្អេងក្អាង។

សូមកុំឲ្យមនុស្សធម្មតាកាលនៅក្រ ត្រូវដាច់ពូជព្រោះភាពមានបាន ធ្វើឲ្យខ្លួនក្លាយជាមនុស្សឆ្កួតអំណាច និងទឹកប្រាក់។

មានតែអំពើល្អប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សមានតម្លៃ៕

ប្រែសម្រួលពីអត្ថបទ៖​ បរទេស

ដោយ៖​ កវីលាក់ស្នេហ៍-ប្រលោមលោក