ឆ្ងល់ទេ! ហេតុអ្វីបានជារោមលើរាងកាយ អាចដុះវែងខុសធម្មតាបែបនេះ?

រឿងនេះបានកើតឡើងចំពោះមនុស្សស្ទើគ្រប់គ្នា។ នៅលើក ឬនៅលើដៃរបស់យើងអាចមានឃើញរោមពណ៌សវែងនិងស្តើងគួរឱ្យអស់សំណើច។ ប្រសិនបើរឿងនេះបានកើតឡើងចំពោះអ្នកដែរ ហើយអ្នកគិតថាអ្នកគឺជាមនុស្សតែម្នាក់គត់នៅលើភពផែនដីដែលមានរោមដុះវែងចម្លែកចេញពីស្បែករបស់អ្នក គ្រាន់តែដឹងទៅថាអ្នកមិនមែនមានតែម្នាក់ឯងទេ។

8165db5d9cba87414db41225db

ទោះបីជាមនុស្សភាគច្រើនមានរោមវែងពណ៌សនេះក៏ដោយក៏មិនមានពាក្យជាក់លាក់សម្រាប់រោមដែលស្តើងវែង ហើយចៃដន្យដែលយើងរកឃើញនៅលើដងខ្លួនរបស់យើងដែរ។ ទោះយ៉ាងណាក៏ដោយមានទ្រឹស្តីដែលពន្យល់ពីបាតុភូតនេះ។ គ្រូពេទ្យជំនាញខាងសើស្បែកណែនាំថារោមតែមួយសសៃវែងខុសពីធម្មតាបណ្តាលមកពីកត្តាអ័រម៉ូននិងហ្សែនដែលធ្វើឱ្យរោមនេះវាពិសេសវែងជាងគេ។

9a5a34500cb558a6b0d85c9850

ការផ្លាស់ប្តូរដោយចៃដន្យបានផ្តល់ឱ្យឫសរោមមួយចំនួនដែលត្រូវបានជ្រើសរើសអាចស្ថិតនៅបានយូរនៅក្នុងដំណាក់កាល anagen ដែលរោមកំពុងលូតលាស់យ៉ាងសកម្ម។ ជាលទ្ធផលឫសរោមតែមួយនេះមានពេលវេលាច្រើនដើម្បីដុះវែងជាងមុន។ ភាពប្រែប្រួលនៃអរម៉ូនដែលកើតឡើងនៅកន្លែងផ្សេងៗគ្នាដូចជាចង្កា ឬ T-zone ក៏អាចបង្កឱ្យមានភាពមិនធម្មតានៃរោមទាំងនេះដែរ។ ប្រសិនបើរោមទាំងនេះរំខានដល់អ្នក គ្រូពេទ្យជំនាញខាងសើស្បែកណែនាំឱ្យដករោមទាំងនេះចេញបាន ប្រសិនបើអ្នកគិតថាមិនចង់មានវានៅលើដងខ្លួន។

93cff45235badcc0fda89619e4

អ្នកខ្លះដែលបានរកឃើញរោមវែងខុសប្រក្រតីទាំងនេះនៅលើដងខ្លួនភាគច្រើនមានអារម្មណ៍ថារោមទាំងនេះដុះពេញមួយយប់។ ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការយល់ឃើញរបស់យើងប៉ុណ្ណោះ។ រោមទាំងនេះស្តើងហើយជិតនឹងពណ៌ស្បែករបស់យើងហើយវាមិនងាយកត់សម្គាល់ទេបើប្រៀបធៀបនឹងរោមធម្មតារបស់យើង។ នោះហើយជាមូលហេតុដែលពេលខ្លះវាអាចចំណាយពេលយូរដើម្បីរករោមទាំងនេះ។

តើអ្នកធ្លាប់កត់សម្គាល់ឃើញរោមវែងគួរឱ្យអស់សំណើចនៅលើដងខ្លួនទេ? តើអ្នកគិតយ៉ាងណានៅពេលអ្នករកឃើញវា? ប្រាប់យើងនៅក្នុងមតិយោបល់ខាងក្រោម និងស៊ែរចែករំលែកផង!

ប្រែសម្រួលដោយ៖ ក្នុងស្រុក

ប្រភព៖ ​Brightside