កម្ពុជានឹងបន្តរងនូវឥទ្ធិពលភ្លៀងធ្លាក់ ដោយលាយបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពេញផ្ទៃប្រទេស ចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ១១ សីហា

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្ដីអំពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១១ខែសីហា ឆ្នាំ ២០២០ ប្រទេសកម្ពុជា នឹងទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។

ស្ថានភាពបែបនេះ​ នឹងធ្វើឱ្យមានអាកាសធាតុមានការប្រែប្រួលដូចជា ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

- សីតុណ្ហភាពអប្បបរិមា មានចាប់ពី ២៥-២៧ អង្សា

- សីតុណ្ហភាពអតិបរិមា មានចាប់ពី ៣០ - ៣២ អង្សា

ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតកើនឡើង ពីតិចទៅច្រើនជាលំដាប់ ទន្ទឹមនឹងវិសាលភាបរាយប៉ាយផងដែរ។

២. បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និង ខ្ពង់រាបឦសាន

- សីតុណ្ហភាពអប្បបរិមា មានចាប់ពី ២៣ - ២៥ អង្សា

- សីតុណ្ហភាពអតិបរិមា មានចាប់ពី ២៨ -៣០ អង្សា

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយកក្នុងកម្រិត ពីតិចទៅច្រើន។

៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរិមា មានចាប់ពី ២៤ - ២៦ អង្សា

- សីតុណ្ហភាពអតិបរិមា មានចាប់ពី ៣០ -៣២ អង្សា

នឹងអាចមានភ្លៀងធ្លាក់រាប៉ាយ នៅក្នុងកម្រិតបង្គួរ។

ដោយឡែកនៅក្នុងថ្ងៃទី ៥ - ៦ នឹងអាចមានភ្លៀងធ្លាក់ខ្លាំងកើតឡើងផងដែរ។

អាស្រ័យហេតុនេះ ក្រសួងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និង រលកសមុទ្រ នៅតែបន្តកើតមាន ៕

116792305_1394181290773773_6266399114874209180_o 600x1024