ពុទ្ធោ! រថយន្តធុនធំដាច់ហ្រ្វាំង បណ្ដាលរេចង្កូចទៅបុករះរថយន្តធុនតូចចំនួន៥គ្រឿង​ និងម៉ូតូ០២គ្រឿងផ្សេងទៀត

នារសៀលថ្ងៃ​ទី៥​ សីហា​ ២០២០​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ បានបណ្ដា​លមកពីរថយន្តធុនធំមួយគ្រឿង ដាច់ហ្រ្វាំង ហើយក៏រេចង្កូចទៅបុករះលើរថយន្តធុនតូចចំនួន៥គ្រឿង​ និងម៉ូតូ០២គ្រឿងផ្សេងទៀត​ ដែលបានចតនៅតាមចិញ្ចេីមផ្លូវ​ បណ្តាលឱ្យមានការខូចខាតយ៉ាងដំណំ​ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ​។

ក្រោយពេលកើតហេតុដែរ ​អ្នកបើកបររថយន្តបង្កត្រូវបានឃាត់ខ្លួនបានភ្លាមៗហើយត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែកនោះតែម្ដង៕

116872321_2558415281117012_3636500796439339448_n

116886402_2558415271117013_4274256171555454185_n

116895030_2558415311117009_4028886416088234619_n

117108357_2558415324450341_3727451719355155296_n

១

២

៣

៥

៦

៧