រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២០នេះ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២០នេះ

នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្ញើជូនទៅសម្តេចចៅហ្វាវាំង គង់ សំអុល ដែលវិទ្យុបាយ័នទទួលបាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។

កម្មវត្ថុ ៖ ករណីសំណើរសូមគោលការណ៍ដ៏ខ្ពង់ខ្ពស់ ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២០នេះ

យោង ៖​ - លិខិតលេខ៦៩ គជបអ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ របស់គណកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ។

- លិខិតលេខ ៤១៩ ខន/២០ សជណ ចុះថ្ងៃទី៦​ ខែសីហា ឆ្នាំ ២០២០ របស់ខុទ្ធកាល័យសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

- ចំនារដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ៥ ខែសីហា ឆ្នាំ​២០២០។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ មេត្តាជ្រាបថា រដ្ឋាភិបាលយល់ព្រមផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២០៕

117643080_2739635172962071_91888159324547241_n

117444817_2739635196295402_7148290381456522750_n

117609618_2739635242962064_6160354416514084934_n