ម៉ាក់ៗសាច់ចាំ! កើតកូនបាន១៥ថ្ងៃ ប្រើតែរបស់ធម្មជាតិនេះ ស្អាតរលោងម៉ដ្ឋខៃយកទៅណាអស់

ស្ត្រីគ្រប់រូបតែងតែចង់បានសម្រស់ស្រស់ស្អាត មិនថាតែស្ត្រីក្រមុំ ឬក្លាយជាអ្នកម៉ាក់របស់គេនោះទេ តែពេលវេលាមិនទៀងទាត់ នោះទេ សម្រស់មនុស្សស្រីក៏កាន់តែងាយប្រែប្រួលទៅតាមពេលវេលា ពិសេសពេលពរពោះ និងពេលសម្រាលកូនរួចតែម្តង។

តែថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីរូបមន្តធម្មជាតិសាច់សខ្មី ម៉ដ្ឋខៃ និងរលោងគ្មានស្នាម ឬរន្ធរោម ដែលបានចែកចាយដោយម៉ាក់ៗស្រស់ស្អាតមួយរូបដូចខាងក្រោមនេះ ៖

រូបជេីងដែលខ្ញុំផុសនេះ​ ពេលកេីតកូនបាន​ 15ថ្ងៃ​ ត្រូវចូលរួម​មង្គលការគេខ្ញុំបង្រៀនអ្នកទាំងអស់គ្នា​អំពីរបៀប​ធ្វេីស្ក្រាប់​ធម្មជាតិដូចជា៖

117770674_1460067880850472_1599532974595715563_o

#គ្រឿងផ្សំ

-ម្នាស់​ ៣ ផ្លែ​ (ចិតសំបករួច​ កិនអោយម៉ត់)

-ស្រាស​ ២​ លីត្រ​ ស្រាសុទ្ធ​ ខ្លាំង

-ពន្លៃស្រស់​ ១​ គីឡូ​ (ចិតសំបករួចកិនអោយម៉ត់)

-ក្រូចសេីច​ ១៥​ ផ្លែ​ (ហាន់ស្តេីងៗកិនទាំងសំបកអោយម៉ត់)

-ម្សៅដោះគោ​ ១ ខាំ (ដោះគោស្ប៉ាស្បែក​សួររកទិញបាននៅកន្លែងលក់គ្រឿងក្រអូប)

(ម៉្សៅដោះ​គោ​ស្ប៉ាស្បែក​ មិនមែនអំបិលទេណា)

-ទឹកឃ្មុំ​ ១៥​ ស្លាព្រាបាយ

-អំពិលទុំ​ កន្លះគីឡូ​ តាំស្រាសរអោយរីក​ (ស្រាកន្លះលីត្រ)។

#វិធីធ្វើ៖

យកគ្រឿងផ្សំក្រឡុកអោយម៉ត់ល្អ​ចូលគ្នា​ រក្សាទុកក្នុង​ កំប៉ុង រឺក្រឡរដែលស្អាត​ តែហាមយកដៃច្របល់​ រឺប៉ះទឹកឱ្យសោះ។

#វិធីប្រេី

ងូតទឹកដុសសាប៊ូអោយស្អាត​ជាមុនសិន​ រួចដួសល្បាយ​ដាក់ចាន​ ដោយប្រេីស្លាព្រា​ ព្រោះអាចរក្សាគុណភាព​ទុកបានយូរ​ រហូតបានដល់​ 18ខែ​។ លាបលេីខ្លួន​ ដុសអោយសព្វ​សាច់​ ហេីយទុករយៈពេល​ 20-30នាទី​ អាចប្រេីពេលចូលឆ្ពង់​ ឬស្ទីមក៏រឹតតែឃេីញពីលទ្ធផល​លឿន​។

117772093_1460067994183794_4546990633320832551_o

*រូបមន្តនេះ​ ចាប់ផ្តេីមប្រេីដំបូង​ត្រូវដុសខាត់រាល់ រយះពេល1អាទិត្យ​ ធានាបាន​ សាច់ស្អាតសរម៉ត់រលោងខ្លាំង​ ម៉ត់ខ្លាំងដល់ថ្នាក់រករុន្ធរោម​ អត់ឃេីញ។

*សំរាប់រូបមន្តនេះ​ អាចប្រេីបានទាំងអស់គ្នាសូម្បីតែអ្នកមានទំងន់ក៏ប្រេីបានដែរ​ តែអ្នកទំងន់​ហាមធ្វេីការឆ្ពង់​។ មួយវិញទៀត​ អាចថតរូបទុកមុនប្រេីនឹងក្រោយពេលប្រេី​ទុកមេីលផង​ខ្លួនឯងផង​ ថាប្លែកខ្លាំងកំរិតណា​ ហេីយអ្នកប្រេីហេីយជួយ​ផុស feed back ក្នុងក្រុមអោយគេឯងមេីលផងណា បេីអត់​ feed back​ ថ្ងៃក្រោយ​ អត់កំលាំងចែកចាយរូបមន្ត​ទៀតទេ​ ហិហិ!​ (ខ្ញុំមិនដែលប្រេីឡេរ​ទេ​

ព្រោះ​ខ្ញុំងាយប្រតិកម្មជាមួយឡេរលាបស្បែក​គ្រប់ប្រភេទ)៕

ប្រភព៖ មាស​ អានីតា@Meas Anyta

អំពីអ្នកសរសេររបស់យើង៖ Writers